ខេត្តព្រះវិហារ៖ នៅព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានអញ្ជេីញចូលរួម ពិធីរត់ដេីម្បីសន្តិភាព អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និង លោកជំទាវ សុខា គងពិសី នៅរមណីយដ្ឋានទំនប់៩៥ ខេត្តព្រះវិហារ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ












