ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងសរសៃដែកផ្លូវលេខ៥៣០ ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងសរសៃដែកផ្លូវលេខ៥៣០ ចាប់ពីផ្លូវលេខ៥១៥ ដល់ផ្លូវលេខ១៧០១ ប្រវែង១៣៨០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិចំការសំរោង១សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំរំដោះយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋនៅគ្រប់ឃុំ សង្កាត់ ក្រុង ស្រុក ទូទាំងខេត្តបាត់ដំបង ដើម្បីបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ។

ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋមិនឱ្យមានការលក់ដូរលើដងផ្លូវទៀតទេត្រូវលក់ដូនៅក្នុងផ្ទះចៀសវាងបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ។ ឯកឧត្តម បានពន្យល់ប្រជាពលរដ្ឋអំពីការខិតខំរបស់អាជ្ញាធរក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋគឺដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការររៀបចំការអភិវឌ្ឍនានាទៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ដែលបានចូលរួមរុះរើកាត់សំយាបដែលសង់លើដីចំណីផ្លូវដើម្បីរដ្ឋបាលខេត្តអាចបើកផ្លូវ និងពង្រីកផ្លូវឱ្យបានធំទូលាយ។ ឯកឧត្តម សុខ លូ បានរំលេចពីទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែល ឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំការដាក់សឡាបំភ្លឺផ្លូវសាធារណៈ នៅពេលផ្លូវបានស្ថាបនារួច។ ឯកឧត្តម ក៏បានណែនាំអាជ្ញាធរបន្តអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបញ្ឈប់ការដុតសំរាម និងជំរុញប្រជាពលរដ្ឋឱ្យចេះចូលរួមរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ដើម្បីឱ្យសមត្ថកិច្ចចុះអន្តរាគមន៍នៅមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.