ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងអនុវត្តអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចំណុះឱ្យខុទ្ទកាល័យជាច្រើនរូបទៀតផងដែរ។
ក្នុងកិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យ និងពិភាក្សាការងារផ្សព្វផ្សាយមួយចំនួនបន្ថែមទៀត និងបានអនុញ្ញាតឱ្យអង្គប្រជុំមានសំណើ ឬសំណូមពរ អំពីបញ្ហាប្រឈមនានា ក្នុងការស្វែងរកដំណោះស្រាយ ។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នៃខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីបានជាច្រើនកន្លងមក និងត្រូវខិតខំបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួនធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














