ព័ត៌មានជាតិ

ឯកឧត្តម សរ សិទ្ធិ អញ្ជើញជាអធិបតី ការធ្វើបទបង្ហាញ ពីមូលនិធិលើកកម្ពស់កីឡាកម្ពុជាស្តីពីគម្រោងសំខាន់ៗចំនួន៤

ភ្នំពេញ៖ ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងការធ្វើបទបង្ហាញរបស់ លោក ហ៊ឹម ខេមរា ប្រធានមូលនិធិលើកកម្ពស់កីឡាកម្ពុជា ស្តីពីគម្រោងសំខាន់ៗចំនួន៤។

ការធ្វើបទបង្ហាញនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្ដម អគ្គលេខាធិការរង ប្រធាន- អនុប្រធានអង្គភាព នាយ-រងការិយាល័យ និងលោក-លោកស្រី ប្រតិភូ-ប្រតិភូរង នៃសមាគមកីឡាទាំងអស់ក្រោមចំណុះ។

នាឱកាសនោះ ដ៏វិសេសវិសាលនោះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រធានមូលនិធិលើកកម្ពស់កីឡាកម្ពុជា ដែលបាននាំយកបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ ដែលជាប្រយោជន៍នៃការចែករំលែកបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងវិស័យកីឡាដល់ថ្នាក់ដឹកនាំ និងមន្ត្រី ក៏ដូចជាតំណាងសមាគមកីឡាទាំងអស់ក្រោមចំណុះ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទទួលជ្រាប ដ្បិតទាំងនេះសុទ្ធតែជាចំណេះដឹងល្អៗសម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា មិនថាតែនៅក្នុងអង្គភាពប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាទាំងមូលនៅកម្ពុជា។

សូមជម្រាបជូនថា បទបង្ហាញដែលបានធ្វើឡើងដោយមូលនិធិលើកកម្ពស់កីឡាកម្ពុជា ផ្តោតសំខាន់លើគម្រោងធំៗចំនួន៤ មានដូចជា៖

១. គម្រោង “Sport for Refugees and Peace”

២. គម្រោងការអភិវឌ្ឍន៍ការិយាល័យកីឡាថ្នាក់តំបន់

៣. គម្រោងប្រព័ន្ធគ្រប់គ្រងកីឡាទូទាំងប្រទេស

៤. គម្រោងអភិវឌ្ឍន៍ឧស្សាហកម្មកីឡានៅកម្ពុជា។

ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.