ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១.២៥០បណ្ណ ជូនប្រជាពលរដ្ឋ នៅស្រុករុក្ខគិរី

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.២៥០បណ្ណ ជូនប្រជាពលរដ្ឋ ២១៧គ្រួសារ ស្ថិតនៅក្នុងភូមិចុងពរ និងភូមិប៉ែន នៃឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋសូមថែរក្សាបណ្ណកម្មសិទ្ធិដីធ្លីដែលទទួលបាននាពេលនេះឱ្យបានល្អ មិនត្រូវយកទៅអ៊ុតរឹងនោះទេដែលនាំឱ្យងាយបាក់ និងឆាប់ខូចជាដើម។ ឯកឧត្តមអភិបាលខេត្ត ប្រាប់ប្រជាពលរដ្ឋទាំងអស់សូមកុំរំលោភកាន់កាប់ដីចំណីផ្លូវ និងណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវចាត់វិធានការរំដោះ និងការពារដីចំណីផ្លូវ ទុកផ្លូវឱ្យបានធំទូលាយដើម្បីបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយងាយស្រួលធ្វើដំណើរ។

ឯកឧត្តម ក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាអនាម័យបរិស្ថាន បញ្ឈប់ការដុតសំរាម និងដុតជញ្ជ្រាំងដែលនាំឱ្យបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ ឯកឧត្តម ក៏បានជំរុញប្រជាពលរដ្ឋត្រូវខិតខំអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ពីបញ្ហាគ្រឿងញៀនតាមរយៈកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ដើម្បីឱ្យសមត្ថកិច្ចចុះអន្តរាគមន៍នៅមូលដ្ឋាន។

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.