នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលាឆ្នាំ២០២៥ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារលេខា ធិការដ្ឋានគាំទ្រការអនុវត្តគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព » ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»របស់រាជរដ្ឋាភិបាល នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋ
លេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គលេខាធិការរង អគ្គាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមណ្ឌល ប្រធានមន្ទីរ ប្រធានសាខា និងអ្នកពាក់ព័ន្ធ សរុបចំនួន ២ ២០នាក់ ។
ឯកឧត្តម រដ្ឋលេខាធិការ តំណាងលេខាធិការ ដ្ឋានគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានប្រគល់សៀវភៅនែនាំ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ចំនួន១០០ក្បាល ដល់ក្រសួងផងដែរ។





