ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ

  កណ្ដាល ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំដែលត្រូវរួមគ្នាដោះស្រាយ ដោយត្រូវខិតខំបន្តការយកចិត្តទុកដាក់ខ្ពស់ ទៅលើការអនុវត្តច្បាប់ចរាចរណ៍ជាប់ជាប្រចាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ។ ការក្រើនរំលឹករបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសលោកស្រី តាំង សេរីពេជ្ឈរ៉ា ជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ដែលពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសាលាស្រុកមុខកំពូល។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដម គួច ចំរើន បានចូលរួមអបអរសាទរ ចំពោះលោកស្រី តាំង សេរីពេជ្យវ៉ា ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកនាថ្ងៃនេះ ដើម្បីចូលរួចចំណែកដឹកនាំ និងជួយគ្រប់គ្រងរដ្ឋបាលស្រុកមុខកំពូលជាមួយថ្នាក់ដឹកនាំស្រុក សំដៅជួយរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់លោកស្រីអភិបាលរងស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ត្រូវរៀនសូត្រពីការងារជាក់ស្ដែង […]

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានប្រគល់បណ្ណកម្មសិទ្ធិលើកទី២ ជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ ចំនួន ១៤៥បណ្ណ បន្ថែមទៀត ដែលសរុបទាំងពីរលើក ក្រសួងបានប្រគល់បណ្ណជូនចំនួន ១ ២៤២ បណ្ណរួចហើយ។

សូមគូសបញ្ជាក់ជូនថា ការដោះស្រាយបញ្ហាលក់ទិញក្នុងគម្រោងនេះ ក្រសួងត្រូវចំណាយពេលច្រើនក្នុងការកែសម្រួលនិងផ្ទៀងផ្ទាត់ក្បាលដី និងហេដ្ឋារចនាសម្ព័ន្ធក្នុងបុរីទាំងអស់ឡើងវិញ ព្រោះម្ចាស់បុរីបានរៀបចំប្លង់មេដោយមិនគោរពតាមលក្ខខណ្ឌនគរូបនីយកម្ម ហើយបានចុះកិច្ចសន្យាលក់ឡូត៍ជូនអតិថិជនដោយមិនបានផ្ទៀងផ្ទាត់ជាមួយផែនទីក្បាលដីដែលខ្លួនបានរៀបចំ បណ្តាលឱ្យអតិថិជនទិញឡូត៍ជាន់គ្នា ទំហំឡូត៍ក្នុងកិច្ចសន្យាខុសពីទំហំឡូត៍លើទីតាំងដីជាក់ស្តែង និងឡូត៍ដែលបានលក់ជូនអតិថិជនខ្លះទៀតមិនមានក្នុងប្លង់មេរបស់បុរីថែមទៀតផង។ ជាងនេះទៅទៀត ក្រសួងសូមអំពាវនាវដល់អតិថិជនដែលនៅខ្វះឯកសារ សូមអញ្ជើញយកទៅប្រគល់ជូនមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ រៀងរាល់ម៉ោងធ្វើការ ឱ្យបានរួសរាន់ផងដែរ។ ពិធីប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានីគម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥បណ្ណ នៅទីស្តីការក្រសួង។ ១០ កញ្ញា ២០២៥  

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តបទុមវតីរាជវរារាម

រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    

ព័ត៌មានជាតិ

សារលិខិតជូនពរ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើត។

សារលិខិតជូនពរ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើត។

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International)

ទីស្តីការក្រសួង៖ នារសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឩត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីអាទិភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍផ្លូវដែក ២ដំណាក់កាល ក្នុងរយៈពេលទសវត្សរ៍ ដែលផ្តោតលើគម្រោងរថភ្លើងល្បឿនលឿន និងការពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និហឯកជន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយចីរភាព និងបន្ថយការបំភាយឧស្ម័ន។  

ព័ត៌មានជាតិ

កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា

ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស។ Spokesperson for the Ministry of National Defense of the Kingdom of Cambodia: On the morning of […]

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋនៅស្រុកកំពង់ត្របែក!

កាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក ជឹម រតនៈ សមាជិកសាខាខេត្តអមដំណើរជាមួយ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ១គ្រួសារ នៅឃុំព្រៃពោន និងគ្រួសារក្រីក្រ ១គ្រួសារ នៅឃុំអន្សោង ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន […]

ព័ត៌មានជាតិ

ច្រករបៀង ប៉ុស្តិ៍ស្ពានស្រុត បើកដៃឲ្យឈ្មួញ ដឹកទំនិញគេចពន្ធ គ្មានច្បាប់ ចេញចូលទាំងយប់ទាំងថ្ងៃ

(បន្ទាយមានជ័យ)÷ តាមសេចក្តីរាយការណ៍មកថា កម្លាំងកងការពារព្រំដែនគោកលេខ៥០៣ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ  កំពុងតែ​ឃុបឃិតគ្នាលួចបើកច្រករបៀងខុសច្បាប់បើកដៃឲ្យឈ្មួញរកសុីដឹកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទចេញចូលតាមច្រករបៀង ប៉ុស្ត៍ស្ពានស្រុតគ្រប់គ្រងដោយលោករឿន សារិទ្ធ ជាមេបញ្ជាការ កងអនុសេនាការពារព្រំដែនគោកលេខ៥០៣ បាននឹងកំពុងតែបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចេញពីប្រទេសថៃ ចូលមកប្រទេកម្ពុជា យ៉ាងពេញច្រើនសន្ធឹកសន្ធាប់ ក្នុងមួយថ្ងៃៗដូចគេហែរកឋិន ដោយផ្គើនអនុសាសន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង សារចរាចរណ៍នែនាំរបស់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ បណ្ដាលឲ្យបាត់ចំណូលពន្ធចូលរដ្ឋ។ * ប្រមុខថ្នាក់ដឹកនាំ បានចាត់តាំងឱ្យអស់លោកមកធ្វើការបម្រើជាតិ ការពារបទល្មើសតាមតាមខ្សែបន្ទាត់ព្រំដែន  តែអស់លោកបែជាបង្កើតបទល្មើសទៅវិញ? ដោយឃុបឃិតគ្នាជាមួយឈ្មួញ នាំទំនិញគេចពន្ធ ចេញតាមច្រករបស់លោកគ្រប់គ្រងទៅវិញ ដោយ មិនខ្វាយខ្វល់ពីការបាត់បង់ចំណូលរដ្ឋ។ តើអស់លោកមានបានដឹងទេថា? អស់លោកធ្វើការសុីប្រាក់របស់រដ្ឋ  រដ្ឋបានលុយពីការប្រមូលពន្ធ  តែអស់លោក កំពុងតែធ្វើឱ្យបាត់បង់ចំណូលពន្ធទៅវិញ? ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ស្ពានស្រុតគ្រប់គ្រងដោយទាហាន៥០៣ ស្ថិតក្នុង ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី នឹងរថយន្ដ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដោយមិនធ្វើតាមការណែនាំ នឹងអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត […]

ព័ត៌មានជាតិ

  ផ្សាយចេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤រថយន្តដឹកទំនិញហ្នឹងម៉ូតូអត់ពន្ធឬបង់ពន្ធមិនគ្រប់ កំពុងនាំចូលយ៉ាងគគ្រឹកគគ្រេងតាមច្រកបឹងត្រកួនសេចក្តីរាយការណ៍បានឲ្យដឹងថា ច្រកបឹនត្រកួនស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជារៀងរាល់យប់កំពុងបង្កើតបទល្មើសយ៉ាងសកម្ម ក្រោមការត្រួតត្រារបស់មេគយលោក កែវ សារ៉ាត់។   ប្រភពបន្ថែមថា រថយន្តដឹកទំនិញហ្នឹង ម៉ូតូថៃត្រូវបានដឹកជញ្ជូនដាក់លើរថយន្ត រាប់រយគ្រឿងក្នុងមួយថ្ងៃៗឆ្លងកាត់ច្រកព្រំដែនបឹងត្រកួន ដែលគេដឹងថារទំនិញគ្រប់មុខដឹកដាក់រថយន្តសំពីងសំពោង ហ្នឹង ម៉ូតូទាំងនោះបង់ពន្ធមិនគ្រប់ ឬមួយចំនួនមិនបង់ពន្ធតែម្ដង។ សកម្មភាពបែបនេះគេសង្កេតឃើញកើតមានជារៀងរាល់ថ្ងៃ។ ជាពិសេសរថយន្តដឹកទំនិញធុនធំហ្នឹង ម៉ូតូស៊េរីទំនើប ម៉ូតូធំៗភាគច្រើនគឺមិនបានបង់ពន្ធនោះទេ។ ប្រភពរាយការណ៍ថា បើគ្មានការត្រូវរើសឃុបឃិតពីប្រធានគយ លោក កែវ សារ៉ាត់ ទេ រថយន្តដឹកទំនិញ និងម៉ូតូថៃទាំងនោះ មិនអាចឆ្លងដែនចូលក្នុងទឹកដីខ្មែរបានឡើយ។ ក្រៅពីនេះគេសង្កេតឃើញមានទំនិញខូចគុណភាព នៅតែបន្តនាំចូលជារៀងរាល់ថ្ងៃដដែល។ ប្រជាពលរដ្ឋសង្កេតឃើញតែសមត្ថកិច្ច ដុតបំផ្លាញសាច់បង្កកខូចគុណភាពរាប់សិបតោនក្នុង១សប្តាហ៍ៗមិនដែលខកខាននោះឡើយ។ សំណួររបស់ប្រជាពលរដ្ឋនៅកណ្ដាលផ្ទៃប្រទេស បានចោទសួរថា តើទំនិញខូចគុណភាពដូចជាសាច់បង្កក, ជើងមាន់ជើងទា, គ្រឿងក្នុងជ្រូកបង្កកខូចគុណភាព ចូលតាមច្រកណា ហេតុអ្វីបានជាសមត្ថកិច្ចច្រកព្រំដែន មិនបង្ក្រាប? ប្រភពបានរាយការណ៍ឲ្យដឹងថា គ្រាន់តែច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសមត្ថកិច្ចជំនាញគយមានសិទ្ធិបើកច្រកឲ្យទំនិញខូច គុណភាពចូលរាល់យប់។ ប្រភពបានឲ្យដឹងថា ក្រៅពីទំនិញខូចគុណភាពដែលជាប្រភេទសាច់បង្កកនិងគ្រឿងក្នុងជាដើមនោះ ក្រុមឈ្មួញគ្រាក់ៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ រសៀលថ្ងៃពុធ ទី១១ខែធ្នូឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការឯកភាពក្រុងប៉ោយប៉ែត អំពីវឌ្ឍនភាព និងផែនការកែលំអសោភ័ណភាព ក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៊ី ណាស៊ី លោក ជា យូឈាង លោក ប៉ាន់ ខែមវឌ្ឍនា អនុប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ឈាន ចំរេីន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គណៈអភិបាលក្រុងប៉ោយប៉ែត ចៅសង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញគ្រប់ផ្នែកក្នុងក្រុងប៉ោយប៉ែត។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសេីរចំពោះបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តកិច្ចការងារស្នូលសំខាន់ៗដូចជាការផ្តល់សេវាតម្រូវការ​ និងសាធារណៈនានា​ ជាពិសេសអរគុណដល់កងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកបានបង្ក្រាបបទល្មេីសនានាបានភ្លាមៗយ៉ាងមានប្រសិទ្ធភាព ដែលបានផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ និងការអនុវត្តបានយ៉ាងល្អប្រសេីរចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តមប្រធានក្រុមការងារបានស្នេីឱ្យក្រុមការងារបញ្ជាការឯកភាព និងកងកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត […]