ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំនព្វមាស និងទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមផងដែរ ពីរអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរ ដល់អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ខ្ពស់ចំពោះពលករដែលបានត្រឡប់មកពីប្រទេសថៃ ដោយបានខិតខំជួយរកការងារ ព្រមទាំងបានផ្តល់ជូនឯកសារនានាជូនពួកគាត់ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណគ្រួសារជាដើម ដោយឡែកចំពោះពលករមួយចំនួនតូច ដែលមិនទាន់មានឯកសារ និងមិនទាន់មានការងារធ្វើ ឯកឧត្តមកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ […]
ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំតម្រង់ទិសដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាន់ទី១៤
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំតម្រង់ទិសដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាន់ទី១៤ ឆ្នាំទី៣ ដែលត្រៀមចុះកម្មសិក្សានាបំណាច់ឆមាសទី២នេះ នៅតាមបណ្តាអធិការដ្ឋាននគរបាលចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នាសាលមហោស្រព (អគារ H)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានណែនាំតម្រង់ទិសដល់ប្អូនៗនិស្សិតទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងដែលថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលប្រគល់ជូន គោរពវិន័យការងារ បទបញ្ជាផ្ទៃក្នុង គោរពឋានុក្រម និងសរសេរចងក្រងរបាយការណ៍កម្មសិក្សា ឱ្យបានល្អស្របតាមការណែនាំនិងកម្មវិធីដែលបានកំណត់៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងក្រុមការងារប្រតិភូអមដំណើរ លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលទាំង៤៩ឃុំ សង្កាត់ និងមន្ត្រីនគរបាល ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងសរុបចំនួន ៥៣រូប។ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង បានណែនាំពីគោលនយោបាយ និងទិសដៅនៃការងាររបស់នគរបាល ដោយលើកឡើងថាការផ្ទេរនិងតែងតាំងមុខតំណែងនាពេលនេះ ជាសញ្ញាដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពរបស់កងកម្លាំងនគរបាល និងសមត្ថភាពក្នុងការ ការពារសន្តិសុខសាធារណៈ ដែលទទួលបានការអនុម័ត និងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ។ ឯកឧត្តមបានបន្ថែមថា […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារនីតិកម្ម និងក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារនីតិកម្ម និងក្រុមស្រាវជ្រាវច្បាប់និងលិខិតបទដ្ឋានគតិយុត្ត នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក»
ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក» ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្រ្តីពាក់ព័ន្ធ ភ្ញៀវកិត្តិយស និងបណ្តាញអ្នកសារព័ត៌មានជាច្រើនរូប។ ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ជាប្រព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្នើរសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញ ក្នុងនោះមានលិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស (ដឹកទំនិញ) អាជីវកម្មដឹកជញ្ជូនផ្លូវគោកឆ្លងដែន និងអាជីវកម្មដឹកជញ្ជូនសាធារណៈ(ដឹកអ្នកដំណើរ)។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ប្រវត្តិកម្មថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការ ធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហាន ដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យ សាធារណការនិងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ […]
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប
ខេត្តក្រចេះ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បានបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានជាដើម នៅបរិវេណសាលាបឋមសិក្សាសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ វេទិកានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយករងរដ្ឋបាលខេត្ត មន្ត្រីរាជការខេត្ត-ស្រុក និងបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិការអង្គវេទិកាទាំងមូលចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិការនេះ ពីព្រោះប្រជាពលរដ្ឋគ្រប់រូប […]
ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អញ្ជេីញបិទ សិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្សនិងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ»
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បាន អញ្ជើញបិទ សិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្សនិងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ» ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ទទួលបន្ទុកការងារបុគ្គលិក រដ្ឋបាលរាជធានី ខេត្ត ទទួលបន្ទុកការងារបុគ្គលិក និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទទួលបន្ទុកការងារបុគ្គលិក ព្រមទាំងសមាជិក សមាជិកា លោក លោកស្រីថ្នាក់ដឹកនាំតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃសរុប ចំនួន២២៦រូប ដែលមានរយៈពេលពេញមួយព្រឹក នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្ដីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះដែរ បន្ទាប់ពីធ្វើបទបង្ហាញរបស់វាគ្មិន និងវេទិកាសំណួរចម្លើយរួចមក ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញមានប្រសាសន៍បិទអង្គសិក្ខាសាលា ដោយបានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា នៃអង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមសិក្ខាសាលារយៈពេលមួយព្រឹកនេះ ដោយបានយកចិត្តទុកដាក់ស្តាប់ កត់ត្រា និងសួរសំណួរដល់វាគ្មិន ញ៉ាំងឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ […]
ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្សនិងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ»
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចធនធានមនុស្សនិងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទទួលបន្ទុកការងារបុគ្គលិក រដ្ឋបាលរាជធានី ខេត្ត ទទួលបន្ទុកការងារបុគ្គលិក និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទទួលបន្ទុកការងារបុគ្គលិក ព្រមទាំងសមាជិក សមាជិកា លោក លោកស្រីថ្នាក់ដឹកនាំតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃសរុប ចំនួន២២៦រូប ដែលមានរយៈពេលពេញមួយព្រឹក នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្ដីការក្រសួងមហាផ្ទៃ។ នៅក្នុងកម្មវិធីសិក្ខាសាលានេះដែរ លោកគ្រូ លី ហាវ Ly Haw HR Solution ដែលជាវាគ្មិនបានធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធនិងចំណេះដឹងថ្មីៗ ជូនដល់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលបានញ្ជើញមកចូលរួមក្នុងពិធីនេះ ។ ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹងតវ៉ា របស់វិស័យឯកជន លើគម្រោងផ្គត់ផ្គង់សម្ភារពិរុទ្ធជន ទណ្ឌិត សម្រាប់ឆ្នាំ២០២៥
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹងតវ៉ា របស់វិស័យឯកជន លើគម្រោងផ្គត់ផ្គង់សម្ភារពិរុទ្ធជន ទណ្ឌិត សម្រាប់ឆ្នាំ២០២៥។ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ជាន់ទី៥ នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធាននាយកដ្ឋាន ប្រធានអង្គភាពលទ្ធកម្ម ផ្នែករដ្ឋបាលទូទៅ តំណាងវិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ៕ ដោយ ៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ










