ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបចំនួន ៦ខ្សែ ប្រវែងសរុប ៤០,៥០គ.ម. ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅតំបន់ជនបទ។ ពិធីរៀបចំឡើងនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១ ០០០នាក់៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
ព័ត៌មានជាតិ
ឯកឧត្តម សុខ លូ អញ្ជើញប្រគល់អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះ ចំនួន១៦៤គ្រួសារ នៅឃុំកោះជីវាំង (បឹងទន្លេសាប)
ខេត្តបាត់ដំបង៖ ឆ្លើយតបតាមសំណើរបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងវត្តមានចូលរួមពីគណៈកម្មាធិការសាខា អនុសាខា មន្ត្រីប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត ជាច្រើននាក់ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន១៦៤គ្រួសារ ក្នុងនោះមានគ្រួសារទីទ័លក្រ ចាស់ជរា ជនមានពិការភាពចំនួន ១៥០គ្រួសារ និងគ្រួសារងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៤គ្រួសារ មកពីឃុំចំនួន២ លើបឹងទន្លេសាប ឃុំកោះជីង ១១៤គ្រួសារ ឃុំព្រៃចាស់ចំនួន ៥០គ្រួសារ ក្នុងស្រុកឯកភ្នំ។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណ «វត្តអន្លង់តាអ៊ួរ »ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវព្រះរាជបណ្តាំព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា […]
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដី ពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៥
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានស្នើដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់សេវាចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឱ្យ បានរួចរាល់ទាំងស្រុង ត្រឹមនៅចុងឆ្នាំ២០២៥ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់។ ការស្នើបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងពិធី បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន រួសរាន់ ដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ រកវិធីដោះស្រាយដោយសន្តិវិធី ចំពោះប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើងឆាប់បានកម្មសិទ្ធិដីធ្លី ហើយក៏បង្កលក្ខណៈជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបការលំបាក។ ឯកឧត្តម ក៏បានឱ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី មិនទាន់រួចរាល់ ពីព្រោះតែប្រជាពលរដ្ឋមួយចំនួន គាត់បានចំណាកស្រុក ដូច្នេះ ទើបបណ្តាលឱ្យការចែកប័ណ្ណកម្មសិទ្ធិ មិនទាន់បានអស់។ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី គិតគូរឱ្យបានដិតដល់ ចំពោះម្ចាស់អចលនទ្រព្យ វិស្វកម្មករ និងប្រជាពលរដ្ឋ ដែលចង់សាងសង់លំនៅដ្ឋាន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទីម័រឡេស្តេ
រសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្រ្វង់ស៊ីស្កូ ដាកូស្តា ហ្គូតេរេស (Francisco da Costa Guterres) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនព្វមាសរយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង
នៅព្រឹកថ្ងៃសុក្រ ១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ នព្វមាសរយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលប្រារព្ធនៅសាលាស្រុកពោធិ៍រៀង។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន ឯកឧត្ដម-លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំ, ប្រធាននិងសមាជិកក្រុមប្រឹក្សារស្រុក, គណៈអភិបាលស្រុក និងនាយករដ្ឋបាល, ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក, មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ, ប្រធាននារីឃុំ, នាយប៉ុស្តិ៍រដ្ឋបាល និងមណ្ឌលសុខភាព,ស្មៀនឃុំ និងជំនួយការរដ្ឋបាល,មន្រ្តីរដ្ឋបាលស្រុក ប្រធានភូមិ និងប្រជាពលរដ្ឋជាច្រើនរូបផងដែល។ ជាកិច្ចចាប់ផ្ដើម លោក យស ស៊ីណាត អភិបាលស្រុក ឡើងអានរបាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥ យ៉ាងលំអិតជូនគណៈធបតី និងអង្គពិធីជ្រាប។ បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្ដម សុខ វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចំរើន និងសម្ធិផលនានាគ្រប់វិស័យរបស់ស្រុកនាពេលកន្លងមក។ ឯកឧត្ដមបានថ្លែងថា ដោយមានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ […]
ឯកឧត្តម ខូយ រីដា បន្តជំរុញការងារអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ត្រៀមស្វាគមន៍ភ្ញៀវទេសចរ
ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវ វឌ្ឍនភាពការងារអភិវឌ្ឍច្រាំងស្ទឹងត្រើយខាងកើត ស្ថិតនៅចំណុចមុខ វត្តអារាម កែវ សុវណ្ណ ក្នុងក្រុងពោធិ៍សាត់។ ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីគម្រោងអភិវឌ្ឍន៍តំបន់មាត់ស្ទឹងត្រូវបានអនុវត្តន៍ជាច្រើនជំហានកន្លងមក ហើយបង្ហាញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការប្រែក្លាយតំបន់នេះទៅជាទីប្រជុំជនប្រកបដោយសោភណភាព និងសណ្តាប់ធ្នាប់។ គោលបំណងសំខាន់ៗនៃការចុះពិនិត្យ៖ * ជំរុញល្បឿនការងារ៖ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្រុមការងារ បន្តពន្លឿនការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំសួនច្បារ និងបង្គោលភ្លើងបំភ្លឺសាធារណៈ ជាដើម។ * ធានាគុណភាព៖ ឯកឧត្តមបានផ្តោតលើការត្រួតពិនិត្យការរៀបចំកន្លែងថ្មើរជើង (Promenade) តាមបណ្តោយស្ទឹង ដើម្បីធានាថាប្រជាពលរដ្ឋអាចប្រើប្រាស់ទីធ្លាសាធារណៈនេះប្រកបដោយសុវត្ថិភាព និងផាសុកភាព។ * ត្រៀមទទួលបុណ្យទន្លេ៖ ការអភិវឌ្ឍនេះ គឺដើម្បីត្រៀមលក្ខណៈឱ្យខេត្តពោធិ៍សាត់ កាន់តែមានភាពស្រស់ស្អាត ទាក់ទាញ និងសក្តិសមជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ជាតិធំៗនាពេលអនាគត។ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៥
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូនៃស្នង ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រ ជុំកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការឆមាសទី២ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាមួយស្នង ការដ្ឋាននគរបាលខេត្តឡឹមដុង សាធារណរដ្ឋសង្គមនិយមវៀតណាម។ ភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្រឿង មិញឌឿង ស្នង ការនគរបាលខេត្តឡឹមដុង ប្រធានប្រតិភូព្រមទាំងសមាជិក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានពិនិត្យពិភាក្សានិងឯកភាពគ្នាលើកំណត់ហេតុលើកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ឆ្នាំ ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆមាសទី២ ឆ្នាំ២០២៥៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧
នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវៃង បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារប្រតិភូអមដំណើរ លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ និងមន្ត្រីនគរបាល ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង









