ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ តឹង សុធី ប្រធានប្រតិភូ ចូលជួបសំណេះសំណាល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឧបត្ថម្ភ សម្លៀកបំពាក់ប្រកួត និងថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ដល់ក្រុម ព្រមទាំងសម្តែងសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនសមត្ថភាពនិងបច្ចេកទេសក្នុងការហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនីបាល់ទះ នៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានពង្រឹងសមត្ថភាព សាមគ្គីភាព និងទទួលជ័យជម្នះជាបន្តបន្ទាប់នាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំឱ្យក្រុមកីឡាបាល់ទះទាំងអស់ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត គោរពវិន័យកីឡា ដើម្បីត្រៀមប្រកួតដណ្តើមយកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ នាពេលខាងមុខ ក៏ដូចជាការប្រកួតផ្សេងៗជាមួយថ្នាក់ជាតិ និងអន្តរជាតិនាផងដែរ៕ ប្រភព […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៥១បណ្ណ ជូនដល់ប្រជាពលរដ្ឋនៅ ឃុំព្នៅ ស្រុកសន្ទុក

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅក្នុងការអនុវត្តគោលនយោបាយចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ ជាក់ស្តែងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៥១ បណ្ណ នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន ក៏បានធ្វើបច្ចុប្បន្នភាពសភាពការណ៍ព្រំដែន និងសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចមហាបវរធិបតី នៅក្នុងការស្តារឡើងវិញនូវសន្តិភាព ដោយរក្សាបាននូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបន្តថា ទោះបីជាប្រទេសជាតិយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីកងទ័ពនៃប្រទេសជិតខាងក៏ដោយ ក៏សម្ដេចមហាបវរធិបតីតែងតែណែនាំដល់ថ្នាក់ដឹកនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ រក្សានូវប្រក្រតីភាពនៃការបំពេញការងារបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសការងារលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា នៅគ្រប់កាលៈទេសៈទាំងអស់ យើងត្រូវរួបរួមគ្នា ក្រោមស្មារតីសាមគ្គីឯកភាពជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំយើង ដើម្បីឆ្លងកាត់នូវរាល់ឧបសគ្គនានា ដែលប្រទេសជាតិយើងជួបប្រទះ។ ជាចុងក្រោយឯកឧត្តមអភិបាលខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឱ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរឡើង ។ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមពិភាក្សាការងារនៃអង្គសន្និបាទរដ្ឋបាលខេត្តកែប លទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំដោយផ្ទាល់លើក្រុមការងារពិភាក្សានៃអង្គសន្និបាទរដ្ឋបាលខេត្តក្រោមប្រធានបទ “ការងារសន្តិសុខសណ្តាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានសភាពពាក់ព័ន្ធក្នុងក្រុមពិភាក្សាលើប្រធានបទមួយនេះចំនួន ៧០នាក់។ សូមបញ្ជាក់ថា សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប បានគ្រោងរយៈពេល០៣ថ្ងៃគឺចាប់ពីថ្ងៃទី២៨-៣០ ខែមករា ឆ្នាំ២០២៦ ជាក់ស្តែងអង្គសន្និបាទបានប្រារព្វពិធីបើកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ដ  ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ដ លោកនាយក នាយករងរដ្ឋបាលខេត្ត  លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការ មេបញ្ជាការខេត្ត លោកឧត្តមអគ្គានុរក្ស ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ដ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក នាយក – នាយករងទីចាត់ការ  អង្គភាពនៃចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត  ប្រធានការិយាល័យ  មន្រ្តីពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក មេឃុំ […]

ព័ត៌មានជាតិ

ឯកឧត្តម សំរិទ្ធ ឌី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោ បាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ស្នងការខេត្ត មន្ត្រីរាជការចំណុះ សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បាននិងកំពុងបង្កការ​គំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ហើយក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលមកប្រទេសកម្ពុជាដើម្បីធ្វើសកម្មភាព​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំដល់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុង​ការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការសន្តិសុខសម្ហសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ បើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឈានទៅឆ្លុះកញ្ចក់មើលអតីតកាល ដើម្បីកែលម្អបច្ចុប្បន្ន និងកសាងផែនការដ៏រឹងមាំសម្រាប់អនាគត សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។ ពិធីបើកសន្និបាតខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង (សាលប្រជុំធំថ្មីសាលាខេត្ត) ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, អភិបាល អភិបាលរង ក្រុងស្រុកទាំង៧, មេឃុំ ចៅសង្កាត់ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤៩ឃុំសង្កាត់, មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តការងារកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម នៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តការងារកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម នៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អបអរសាទរចំពោះអង្គភាពចំនួន៣ ដែលទទួលបានជ័យលាភីលេខ១ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងការអបអសាទរចំពោះ អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត ការិយាល័យប្រជាពលរដ្ឋ និងមន្ទីរបង្អែកខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះមន្ត្រីអង្គភាពទាំងបី ដែលកន្លងបានខិតខំប្រឹងប្រែងលះបង់ពេលវេលាផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។ ជាមួយគ្នានោះ ឯកឧត្តម បានផ្តាំផ្ញើឱ្យប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្តថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែងកុំឱ្យរបូតចេញចំណាត់ថ្នាក់ដោយត្រូវបន្ថែមការងារ រុករកកែឆ្នៃ បង្កើនសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្តទៅទៀត។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានជាតិ

ឯកឧត្តម នៅ លក្ខណា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦​ របស់​ គ.ប.ផ.ក

នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម​(គ.ប.ផ.ក)​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ របស់គណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដែលមានការអញ្ជេីញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក គ.ប.ផ.ក. តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា និងថ្នាក់ដឹកនាំ សមាជិក លេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំខេត្តឧត្ដរមានជ័យ នាទីស្ដីការក្រសួងមហាផ្ទៃ។ បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. ធ្វើសេចក្ដីរាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ របស់ គ.ប.ផ.ក. រួចមក ឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័ន អង្គភាពមួយចំនួន ក៏បានធ្វើសេចក្ដីរាយការណ៍លទ្ធផលសង្ខេបលើការងារ បង្កា ទប់ស្កាត់ បង្ក្រាបផលិតផលខុសច្បាប់ និងផលិតផលក្លែងក្លាយ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប៖ កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តការ ផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានឆាប់រហ័ស

សៀមរាប ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ណែនាំបន្ថែមដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានឆាប់រហ័ស ជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអត្តសញ្ញាណប័ណ្ណ ដែលអស់សុពលភាព មកបន្តសុពលភាពឱ្យបានគ្រប់ៗគ្នា ។ ជាពិសេសសត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យរបស់កងកម្លាំងឱ្យបានខ្ជាប់ខ្ជួន មានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាព និងស្ថាប័នដែលពាក់ព័ន្ធ ក្នុងភូមិសាស្ត្រក្រុង ពង្រឹងបន្ថែមទៅលើកិច្ចការងារជំនាញ ការពារ ធានារក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទីនិងភារៈកិច្ចរបស់ខ្លួនយកចិត្តទុកដាក់លើបញ្ហា ក្មេងទំនើង គ្រឿងញៀនល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ពិសេសបទល្មើស Scam Online និងបទល្មើសផ្សេងៗទៀតដែលអាចកើតមានឡើង។ ការលើកឡើងយ៉ាងដូច្នេះ នាឱកាសលោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ […]

ព័ត៌មានជាតិ

ឯកឧត្តម ឈន សាណាត ណែនាំមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងបរិវេណពន្ធនាគារ

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងក្នុងបរិវេណពន្ធនាគារ ត្រូវធានាឱ្យមានបរិស្ថានល្អ។ ការណែនាំរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ញឹម បានហេង អភិបាលរងខេត្តពោធិ៍សាត់ និងជាតំណាង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អគ្គនាយករង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានថ្មី នៃពន្ធនាគារខេត្តពោធិ៍សាត់ ឯកឧត្តម អគ្គនាយក មានមតិផ្តាំផ្ញើរមួយចំនួនដល់មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់ ដូចខាងក្រោម៖ – ត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ការគ្រប់គ្រងមន្ត្រី […]