ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ តឹង សុធី ប្រធានប្រតិភូ ចូលជួបសំណេះសំណាល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឧបត្ថម្ភ សម្លៀកបំពាក់ប្រកួត និងថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ដល់ក្រុម ព្រមទាំងសម្តែងសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនសមត្ថភាពនិងបច្ចេកទេសក្នុងការហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនីបាល់ទះ នៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានពង្រឹងសមត្ថភាព សាមគ្គីភាព និងទទួលជ័យជម្នះជាបន្តបន្ទាប់នាពេលកន្លងមក។

ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំឱ្យក្រុមកីឡាបាល់ទះទាំងអស់ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត គោរពវិន័យកីឡា ដើម្បីត្រៀមប្រកួតដណ្តើមយកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ នាពេលខាងមុខ ក៏ដូចជាការប្រកួតផ្សេងៗជាមួយថ្នាក់ជាតិ និងអន្តរជាតិនាផងដែរ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

bvt

Leave a Reply

Your email address will not be published.