ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញជួបសំណេះ សំណាលជាមួយ មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី បំពេញជួសប្រចាំឆ្នាំ២០២៥

សៀមរាប ៖នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី បំពេញជួសប្រចាំឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវត្រៀមសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល នៅសាលានគរបាលជាតិភូមិភាគ៤ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនជំនាញទាំង១២ លោកនាយការិយាល័យ ពាក់ព័ន្ធ រួមទាំងមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី ចំនួន ៧៦នាក់ ស្រី ១២នាក់ផងដែរ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ផ្ដាំផ្ញើ ដល់មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ គោរពបទវិន័យ របស់កងកម្លាំងនគរបាលជាតិអោយបានខ្ជាប់ខ្ជួន, ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងកិច្ចសហការល្អ, ពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សាស្រាវជ្រាវ រៀនសូត្រ ស្វែងយល់បន្ថែម អោយបានច្បាស់លាស់ពី តួនាទី និងភារកិច្ចរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើម្បីយកចំណេះជំនាញវិជ្ជាជីវ:ទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ ៕ […]

ព័ត៌មានជាតិ

ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញដឹកនាំកិច្ចប្រជុំដេីម្បីតាមដានវឌ្ឍនភាព នៃការពិភាក្សាលើការផលិត និងប្រើអាវសុវត្ថិភាព សម្រាប់កងកម្លាំងនគរបាលជាតិ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីតាមដានវឌ្ឍនភាពអំពីការរៀបចំផលិត និងប្រើអាវសុវត្ថិភាព (អាវក្រោះ) សម្រាប់កងកម្លាំងនគរបាលជាតិ ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងតំណាងបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ និងពង្រឹងកិច្ចការងារផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយខេត្ត

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងកិច្ចការងារផ្តល់សេវារដ្ឋបាល របស់មន្ត្រីទាំងជួរមុខ និងជួរក្រោយ នៅអង្គភាពច្រកចេញចូលតែមួយ ខេត្តពោធិ៍សាត់។ សកម្មភាពរបស់ ឯកឧត្តម អភិបាលខេត្ត ក្នុងការចុះត្រួតពិនិត្យផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយ ក្នុងឱកាសនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជំរុញប្រសិទ្ធភាពការងាររដ្ឋបាល និងបង្កើនទំនុកចិត្តពីសាធារណជន៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលអំណោយពីសប្បុរសជន តាមរយៈព្រះគ្រូចៅអធិការវត្តហង្សាបិតិ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលអំណោយពីសប្បុរសជន តាមរយៈព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ដែលបានប្រគល់ សម្លៀកបំពាក់ពេទ្យចំនួន ៥,០០០ កំប្លេរ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ជា វណ្ណៈ និងភរិយា ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់។ អំណោយខាងលើនឹងត្រូវទុកចាត់ចែងប្រើប្រាស់ក្នុងការងារជួយសង្គ្រោះ និងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដែលមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ពិធីប្រគល់ទទួលសម្ភារនេះ បានធ្វើឡើងនៅវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងបុគ្គលិកសុខាភិបាលមួយចំនួនទៀត។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ច នៅសាធារណរដ្ឋតួកគីយ៉េ

ទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ  បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ច នៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង

រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី២ ឆ្នាំ២០២៥ នៅទន្លេវ៉ៃគោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ព័ត៌មានជាតិ

ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ នៅមាន៨៦.៤៤៧នាក់ទៀត មិនទាន់អាចវិលទៅលំនៅឋានបាននៅឡើយទេ

គិតមកដល់ថ្ងៃទី៨ ខែកុម្ភៈនេះ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ នៅមាន៨៦.៤៤៧នាក់ទៀត មិនទាន់អាចវិលទៅលំនៅឋានបាននៅឡើយទេ។ As of 8 February, 86,447 people of the more than 640,000 displaced persons are still unable to return to their homes.

ព័ត៌មានជាតិ

ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ប្រធានកិត្ដិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្ដឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ និងជាប្រធានសមាគមគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជា ខេត្ដឧត្ដរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្ដិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្ដី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ប្រធានកិត្ដិយស ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ក្រុង/ស្រុកទាំង៥ និងសាខាសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ឃុំ សង្កាត់ទាំង២៤ ខេត្ដឧត្ដរមានជ័យ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដឧត្ដរមានជ័យ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ដ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ដ លោកមេបញ្ជាការកងកម្លាំងទាំង៣ លោកអភិបាល អភិបាលរងក្រុងស្រុកទាំង០៥ លោកអធិការ អធិការរងនគរបាលក្រុងស្រុកទាំង៥ លោកមេបញ្ជាការក្រុងស្រុកទាំង០៥ លោកមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង២៤ […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផល ប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី០៧ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៦

English Below] គិតមកដល់ថ្ងៃទី៨ ខែកុម្ភៈនេះ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ នៅមាន៨៦.៤៤៧នាក់ទៀត មិនទាន់អាចវិលទៅលំនៅឋានបាននៅឡើយទេ។ As of 8 February, 86,447 people of the more than 640,000 displaced persons are still unable to return to their homes.

ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែងជាង ៥ គីឡូម៉ែត្រ នៅភូមិកោះពាមរាំងស្រុកពាមជរ

ព្រៃវែង៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែងជាង ៥ គីឡូម៉ែត្រ នៅភូមិកោះពាមរាំងស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។ សមិទ្ធផលថ្មីនេះ គឺជាផ្លែផ្កាចេញពីការគ្រប់គ្រងធនធានរ៉ែប្រកបដោយចីរភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ។ នៅក្នុងឱកាសនោះ ឯកឧត្ដម កែវ រតនៈបានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះពាមរាំង ឃុំកោះចេក ចំពោះសមិទ្ធផលផ្លូវចាក់បេតុងប្រវែងជាង ៥ គីឡូម៉ែត្រដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ ហើយឯកឧត្ដម រដ្ឋមន្ត្រី និងជួយស្ថាបនាផ្លូវបេតុងដែលនៅសល់ក្នុងគម្រោងប្រវែងជាង១៨០០ម៉ែត្របន្ថែមទៀត ទុកជាចំណងដៃជូនពលរដ្ឋនៅក្នុងភូមិកោះពាមរាំង ដើម្បីធ្វើដំណើរកាន់តែងាយស្រួល។ ឯកឧត្ដម រដ្ឋមន្ត្រី បានបន្តថាចំពោះវិស័យអគ្គិសនីនៅមុនឆ្នាំ១៩៩៨ ប្រទេសកម្ពុជាយើង គឺមានភ្លើងប្រើប្រាស់មិនដល់១០ភាគរយទេ តែឥឡូវនេះដោយសារកត្តាសុខសន្តិភាពដែលបានចាក់ឫសក្រោយឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបានធ្វើឱ្យអគ្គិសនីកម្ពុជាបានបង្រីកបណ្ដាញតភ្ជាប់បានគ្រប់តំបន់។ ឯកឧត្ដម រដ្ឋមន្ត្រី បានបន្តថា ខេត្តព្រៃវែង និងខេត្តកណ្ដាលមានធនធានរ៉ែសំខាន់ចំនួនពីរ ខ្សាច់និងថ្ម ហើយការបូមខ្សាច់មានសារប្រយោជន៍សំខាន់ចំនួន៣ […]