ព័ត៌មានជាតិ

មន្ត្រីនគរបាលជំនាញខេត្តកំពង់ឆ្នាំង បន្តចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅអធិការដ្ឋាននគរបាលក្រុងស្រុក សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងកម្លាំងនគរបាលជំនាញពាក់ព័ន្ធ ចុះអប់រំផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់​នៃគ្រឿង​ញៀន, បារីអេឡិចត្រូនិច, បញ្ហាក្មេងទំនើង ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅតាមមូលដ្ឋាន និងសាលារៀនក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបន្ថែមការយល់ដឹង បង្កើតឱ្យមានស្មារតីចូលរួមសហការ និងការទទួលខុសត្រូវខ្ពស់ផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលបដិសណ្ឋារកិច្ច ឯកឧត្តម វ៉ាន់ឡាល់វ៉ាន់ណា បាវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត នាសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។   មានមតិស្វាគមន៍ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលឥណ្ឌា ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ ពិសេសជួយដល់ជនពិការក្នុងការផ្តល់ដៃ-ជើងសិប្បនិម្មិត ជូនដល់ជូនពិការនៅក្នុងខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត អំពីបញ្ហាតាមបន្ទាត់ព្រំដែន និងផលប៉ះពាល់ពីសកម្មភាពឈ្លានពាន ដែលបានបង្កការខូចខាតដល់វត្តអារាមមួយចំនួន ផ្ទះសម្បែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញដោយកងទ័ពថៃ ព្រមទាំងបានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បាននិងកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា និងទីកន្លែងសាធារណៈនានាដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។ ហេីយផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកកំចាយមារ

នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកកំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ស្ថិតក្នុងភូមិជោរទី២ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ អគារវះកាត់ និងសង្គ្រោះបន្ទាន់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្រី រ៉េឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្រ្តាលីប្រចាំរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះ បណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យាដោយក្នុងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់ នគរបាលជាតិកម្ពុជាចំនួន ២០នាក់ មកពីរាជធានីខេត្ត និងនគរបាលនៃក្រសួងសន្តិសុខជាតិឡាវចំនួន ០៥នាក់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៦

ព្រៃវែង៖ នៅថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៦ នៅសាលប្រជុំពហុបំណង សាលាខេត្តព្រៃវែង៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ អគារវះកាត់ និងសង្គ្រោះបន្ទាន់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ស ខេង។

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ បច្ចុប្បន្នខេត្តកំពង់ស្ពឺបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាគោលដៅទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នខេត្តកំពង់ស្ពឺបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាគោលដៅទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរ បានធ្វើឱ្យអ្នកវិនិយោគជាច្រើនសម្រេចចិត្តមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។ ការលើកឡើងយ៉ាងដូច្នេះ នាឱកាសដែល ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មី ក្នុងវត្តអង្គតាប្រាក់ ដែលស្ថិតនៅភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រួចដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានថ្លែងនូវការកោតសរសើរចំពោះសាមគ្គីភាពរបស់ពុទ្ធបរិស័ទដែលបានកសាងសមិទ្ធផលដ៏វិសេសវិសាលនេះ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរ សមិទ្ធផលព្រះវិហារថ្មីដ៏ស្កឹមស្កៃក្នុងវត្តអង្គតាប្រាក់នាថ្ងៃនេះ គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព […]

ព័ត៌មានជាតិ

ឯកឧត្ដម ឧត្តមសេនីយ៍ ឯក សុខ វាសនា ចុះត្រួតពិនិត្យទីតាំងឃ្លាំង Cargo អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ដើម្បីចុះសួរសុខទុក្ខ លើកទឹកចិត្ត ដល់កងកម្លាំងប្រចាំការ

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទៅទីតាំងឃ្លាំង Cargo អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ដើម្បីចុះសួរសុខទុក្ខ លើកទឹកចិត្ត ដល់កងកម្លាំងប្រចាំការ រួមមានកងកម្លាំងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កងកម្លាំងតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារសុខាភិបាល និងកងកម្លាំងអាវុធហត្ថ និងប្រគល់ថវិកាមួយចំនួនឧបត្ថម្ភដល់កម្លាំងប្រចាំការសរុប ៣១៣នាក់ ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ នាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ៖ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ​ព្រមទាំង​សហការី​បានចុះសួរសុខទុក្ខ ​នាំ​យកថវិកា គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់​ជូន​ដល់កងកម្លាំងឈរជើង​នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្របន្ទាយមានជ័យ ដែលមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៦។ ការចូលរួមឧបត្ថម្ភនេះគឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុង​ឱកាស​​នោះផងដែរ​ លោក​ឧត្ដមសេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ពាំនាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​រូប​លោក​ផ្ទាល់​សូម​កងកម្លាំងទាំងអស់ដែលកំពុងឈរជើងនេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ក្នុងនាមកងកម្លាំងទាំងអស់ ​សូមគោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលតែងតែគិតគូរ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​កងម្លាំងក្នុងបេសកម្មជួរមុខ និងសូមគោរព​ជូន​ពរ​ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ជួប​តែ​ពុទ្ធ​ពរទាំង​បួន​ប្រការ​គឺ​ អាយុ​ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្រី រ៉េឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្រ្តាលីប្រចាំរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះ បណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យាដោយក្នុងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់ នគរបាលជាតិកម្ពុជាចំនួន ២០នាក់ មកពីរាជធានីខេត្ត និងនគរបាលនៃក្រសួងសន្តិសុខជាតិឡាវចំនួន ០៥នាក់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប