ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ នាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ៖ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ​ព្រមទាំង​សហការី​បានចុះសួរសុខទុក្ខ ​នាំ​យកថវិកា គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់​ជូន​ដល់កងកម្លាំងឈរជើង​នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្របន្ទាយមានជ័យ ដែលមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៦។

ការចូលរួមឧបត្ថម្ភនេះគឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុង​ឱកាស​​នោះផងដែរ​ លោក​ឧត្ដមសេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ពាំនាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​រូប​លោក​ផ្ទាល់​សូម​កងកម្លាំងទាំងអស់ដែលកំពុងឈរជើងនេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ក្នុងនាមកងកម្លាំងទាំងអស់ ​សូមគោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលតែងតែគិតគូរ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​កងម្លាំងក្នុងបេសកម្មជួរមុខ និងសូមគោរព​ជូន​ពរ​ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ជួប​តែ​ពុទ្ធ​ពរទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខ​:​ ពលៈ​កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.