ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិស អំពីការត្រៀមដំណើរការផ្ដល់ពាក្យនិងទទួលពាក្យដល់អនុគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម តំណាងអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានធនធានមនុស្ស ដែលជាសមាសភាពគណៈកម្មការ និងក្រុមការងារនៅថ្នាក់ក្រសួង ចំនួន ៧៦រូប និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom រួមមាន អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលការងារបុគ្គលិក នាយក-នាយករងរដ្ឋបាលរាជធានី-ខេត្ត នាយក-នាយករងទីចាត់ការធនធានមនុស្សរាជធានី-ខេត្ត ប្រធាន-អនុប្រធានការិយាល័យនិងមន្ត្រីនៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស រាជធានី-ខេត្ត ប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ប្រធានពន្ធនាគារ និង ប្រធានការិយាល័យរដ្ឋបាលសរុបនៃពន្ធនាគាររាជធានី-ខេត្ត ចំនួន៧ផងដែរ ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានអង្គប្រជុំ បានមានប្រសាសន៍ ជំរុញណែនាំ និងស្នើដល់ក្រុមការងារអនុគណៈកម្មការ រៀបចំដំណើការប្រឡងប្រជែងដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមកិច្ចសហការណ៍ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចដំណើរការនៃការផ្ដល់ពាក្យនិងទទួលពាក្យ […]
ព័ត៌មានជាតិ
នគរបាលចរាចរណ៍ផ្លូវគោកខេត្តកែប បន្តដាក់គោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងកែប
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅយប់ថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះដាក់គោលដៅរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩អនក្រ.បក នៅលេីផ្លូវជាតិលេ៣៣ ត្រង់ចំណុចរង្វង់មូលសេះស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប
ឯកឧត្តម ឆែម សាវុធ ផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្ដ្រីពន្ធនាគារ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ
ភ្នំពេញ ៖ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ បានផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្ដ្រីពន្ធនាគារទាំងអស់ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ ទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងពន្ធនាគារ។ ការផ្តល់អនុសាសន៍សំខាន់ៗ របស់ឯកឧត្តម ឆែម សាវុធ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំលេខ៤២០ នៃទីស្តីការ ក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈន សាណាត បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារសំខាន់ៗ របស់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធីពន្ធនាគារ ការងារសន្តិសុខ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ការងារសុខភាព ការងារសំណង់ និងកិច្ចការរដ្ឋបាល ព្រមទាំងបានណែនាំដល់បណ្តាអង្គភាពពាក់ព័ន្ធ ឱ្យបន្តអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។ […]
បទអន្តរាគមន៍របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ទីក្រុងហ្សឺណែវ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦
បទអន្តរាគមន៍របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ទីក្រុងហ្សឺណែវ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ Intervention de Son Exc. M. PRAK Sokhonn, VPM, Ministre des Affaires Etrangères et de la Coopération internationale du Royaume du Cambodge à la 61e Session du Conseil des droits de l’homme Genève, 24 février 2026 Intervention by His Excellency […]
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរការសួរសុខទុក្ខគ្នា និងសេចក្តីនឹករលឹកទៅវិញទៅមកបន្ទាប់ពីជំនួបចុងក្រោយតាមទូរសព្ទ កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ឆ្នាំ២០២៦នេះ។ ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំងសម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។ On 25 February 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a bilateral meeting with His Excellency Jean-Noël […]
ឯកឧត្ដម ឃួង ស្រេង ៖ នៅបំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
ភ្នំពេញ៖ នៅបំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបោសសម្អាតឱ្យអស់នៅត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះនៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ច្បាស់ថា៖តាមអនុសាសន៌ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីត្រូវធ្វើការបោសសម្អាតនិងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ព្រោះប្រទេសកម្ពុជាទទួលយកតែសេដ្ឋកិច្ចព័ណស មិនមែនប្រផេះឬខ្មៅទេ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៌ទៀតថា៖ តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់បោសសម្អាត និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះឱ្យអស់ត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦នេះ។ ស្នើឱ្យកងកម្លាំងប៉ូលីសនិងកងរាជអាវុធហត្ថ បង្កើនកិច្ចការងារស្រាវជ្រាវ និងតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការបោសសម្អាតនិងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះឱ្យអស់ពីរាជធានីភ្នំពេញ ដោយធានាថាដល់ខែមិនា […]
ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវនិងនវានុវត្តន៍បច្ចេកវិទ្យាសន្តិសុខ តំណាង ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ក.ន.ប. បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី លោកស្រី DU ZHENGHUI នាយិកាសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន និងក្រុមការងារ លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែកុម្ភៈ ឆ្នាំ២០២៦
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុកទាំង៦ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង២៩ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ គិតមកដល់ពេលនេះ មានជនបរទេសជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានឱ្យដឹងថា តាមរយៈការទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាត Online Scams មានជនបរទេសជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា ហើយមានប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញកម្ពុជា។ ការឱ្យដឹងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ប្រារព្ធធ្វើនៅសាលមហោស្រព កោះពេជ្រ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ បញ្ជាក់ជូនដល់អង្គពិធីរបស់យើងថា តាមរយៈការបង្ការ ទប់ស្កាត់ ហើយចុះបង្ក្រាបបោសសម្អាត Online Scams នេះ មកដល់ម៉ោងនេះយើងមានជាង ២១ម៉ឺននាក់ បានចាក់ចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ […]
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥”
រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥” ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” នៅសាលមហោស្រពកោះពេជ្រ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










