ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវនិងនវានុវត្តន៍បច្ចេកវិទ្យាសន្តិសុខ តំណាង ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ក.ន.ប. បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយប្រតិភូនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន។
កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី
លោកស្រី DU ZHENGHUI នាយិកាសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន និងក្រុមការងារ លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













