ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៅសាលប្រជុំ “គ.៧ ” សាលាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាល រងខេត្ត លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ -អង្គភាព ជុំវិញខេត្តផងដែរ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មានសិង្ហបុរី

ប្រទេសសិង្ហបុរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាការងារក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន  (Ministry of Digital Development and Information-MDDI)។ កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទលើដំណើរការនៃការរៀបចំ “Singapore’s Smart Nation” ជំហាន២។ កិច្ចប្រជុំពិភាក្សានេះ មានសមាសភាពចូលរួមដោយលោក Amir Khan ប្រធានកម្មវិធីផ្នែកអភិបាលកិច្ច នៃអង្គការ UNDP ប្រចាំកម្ពុជា និងលោក Romain Santon នាយករងអង្គការ Vital Strategies ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន។ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា​ អញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​ ដោយមានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រី​ អគ្គនាយករង​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ ប្រធាន​ការិយាល័យ​ អនុប្រធាន​ការិយាល័យ​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល​ ក្រសួងមហាផ្ទៃ​ជាច្រេីនរូបផងដែរ​ ។ ជាកិច្ចចាប់ផ្តេីម​ ឯកឧត្ដម​ អគ្គនាយក​ បានសម្តែងនូវ​សេចក្តីសោម​នស្សរីករាយដែលបានអញ្ជើញជាអធិបតី​ក្នុងពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​ ក្នុងពេលនេះ​ ។ ក្នុងនោះដែរ​ លោក​ ខ្វាន់ ចន្ទីឧត្តម អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ​ បា​នអានសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជូនអង្គប្រជុំបានជ្រាប​ ។ ជាថ្មីម្តងទៀត​ ឯកឧត្ដម​ អគ្គនាយក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ […]

ព័ត៌មានជាតិ

លោកជំទាវ សំបូរ សម្ផស្ស អនុញ្ញាតឱ្យ ប្រធានផ្នែកបេសកកម្មរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកស្រី Dorsa NAZEMI Salman ប្រធានផ្នែកបេសកកម្មរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ The International Committee of the Red Cross (ICRC) អញ្ជេីញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចជំនួបនេះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីជំនួយការឯកឧត្តមអភិសន្តិបណ្ឌិត លោក លោកស្រី ជំនួយការលោកជំទាវអនុរដ្ឋលេខាធិការ ជាច្រេីនរូបទៀត។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ៖ ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ទនៈនាពេលនេះ មន្ត្រីពាក់ព័ន្ធបានតាមដានជាប្រចាំ ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃប្រេងឡើងថ្លៃហួសពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ទនៈនាពេលនេះ  ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធតាមដានជាប្រចាំ ដោយការពីមុន ១០ថ្ងៃបញ្ជាក់តម្លៃម្តង តែសម្រាប់ពេលនេះត្រឹមតែ៣ថ្ងៃ ត្រូវបញ្ជាក់តម្លៃម្តង ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃប្រេងឡើងថ្លៃហួសពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម។ ស្ថានីយ៍ប្រេងនៅរាជធានីភ្នំពេញ មានចំនួនជាង៤០០កន្លែង ហើយក្នុងខណៈតំលៃប្រេងបានឡើងថ្លៃ ដោយសារមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក មានស្ថានីយ៍ប្រេងប្រមាណជិត៥០កន្លែងត្រូវបានផ្កាកអាជីវកម្ម តែមិនមាន បង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។   នេះបើតាមការបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ មីនា២០២៦នេះ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមហួត ហៃ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។   លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នៅរាជធានីភ្នំពេញមានស្ថានីយ៏ប្រេងឥន្ទនៈចំនួនជាង៤៤៧កន្លែង ហើយនៅក្នុងខណៈមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក តំលៃប្រេងបានកើនតម្លៃ ដែលបានធ្វើឱ្យស្ថានីយ៍ប្រេងចំនួនជិត៥០កន្លែងត្រូវបានផ្កាកអាជីវកម្ម ដោយសារមានបញ្ហាពីផ្គត់ផ្គង់ក្រុមហ៊ុន។ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាមិនបង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។ស្ថានីយ៏ប្រេងឥន្ទនៈធំៗ ដែលបើកអាជីវកម្មធម្មតា មិនមានតម្លើងតម្លៃស្រេចតែចិត្តនោះទេ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនិងសិក្ខាកាម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់និស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនិងសិក្ខាកាមទាំងអស់ ក្នុងកងជួរ នាទីលានគោរពទង់ជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ការសំណេះសំណាលនិងណែនាំតម្រង់ទិសនេះ ដើម្បីជំរុញនិងពង្រឹងវិន័យក្នុងការសិក្សា ទាំងក្នុងថ្នាក់និងទីលាន វិន័យក្នុងការស្នាក់នៅ និងការចូលរួមធ្វើពលកម្ម សម្អាតក្នុងបរិវេណបណ្ឌិត្យសភា ដើម្បីរក្សាឱ្យមានអនាម័យស្អាតជានិច្ច។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់រថយន្ត TOYOTA HiAce ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់រថយន្ត TOYOTA HiAce ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់បម្រើដល់ការបំពេញការងារប្រចាំថ្ងៃ សំដៅថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅផ្លូវសន្តិភាព ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់សាធារណរដ្ឋកូរ៉េ

ដោយទទួលបានការឯកភាពពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃបំពេញទស្សនកិច្ចសិក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់សាធារណរដ្ឋកូរ៉េពីថ្ងៃទី០៦ ដល់១២ ខែមីនា ឆ្នាំ២០២៦ រួមមានក្រុមហ៊ុន Hyundai ក្រុមហ៊ុន Naviworks និងមជ្ឈមណ្ឌលទិន្នន័យរបស់ SK Gasan IT Center នៅទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

ពោធិ៍សាត់៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២២ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, អភិបាលស្រុកក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំ បានពិភាក្សា និងអនុម័តលើរបៀបវារៈ ចំនួន៦ សំខាន់ៗរួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ ៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ លទ្ធកម្ម របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ […]