(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យប្រធានគម្រោង និងក្រុមការងារទាំងអស់នៃកម្មវិធី “មនសិការពលរដ្ឋល្អ” ខេត្តកំពង់ចាម ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្វាគមន៍យ៉ាងកក់ក្តៅ នៅវត្តមានរបស់ក្រុមការងារ “មនសិការពលរដ្ឋល្អ” ខេត្តកំពង់ចាម និងបានថ្លែងការកោតសរសើរ ចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងប្រឡងប្រជែងរហូតទទួលបានជ័យលាភី និងកិត្តិយសជូនខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត រំពឹងថា តាមរយៈការបណ្ដុះគំនិតច្នៃប្រឌិត ជំនាញភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសជំនាញអាជីព ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់ យុវជនកម្ពុជា ផ្ដល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គម និងការអនុវត្តតួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋ ល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយ ចីរភាព វិបុលភាព និងភាពសុខុមដុម ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម













