ព័ត៌មានសន្តិសុខសង្គម

បុរសខ្លាំង២នាក់ ដកកាំភ្លើងខ្លី.បាញ់មេឃ.២គ្រាប់ កំដរភាពអផ្សុក ដោយបានបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រដល់ពលរដ្ឋ និងសមត្ថកិច្ច.!

ភ្នំពេញ៖ បុរស២នាក់ ដកអាវុធបាញ់២គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន រួមជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៖២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ត្រង់ចំណុចច្រកចូលបឹងតាម៉ាត កែងនឹងផ្លូវ ៣៧១ ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានបុរស២នាក់ ជិះម៉ូតូមិនចាំម៉ាក បានធ្វើដំណើរតាមបណ្តោយផ្លូវ ៣៧១ ក្នុងទិសដៅពីជើង ទៅត្បូង រួចបត់ចូលច្រកបឹងតាម៉ាត ស្រាប់តែជិះមកដល់ចំណុចកើតហេតុ បុរសម្នាក់ក្នុងចំណោមពួកគេទាំង២នាក់នោះ បានដកកាំភ្លើងធ្វើសកម្មភាពបាញ់ទៅលើចំនួន ២គ្រាប់ រួចធ្វើដំណើរគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនគរបាលសង្កាត់ដង្កោ ចុះមកដល់កន្លែងកើតហេតុអន្តរាគមន៍ស្វែងរកសំបកកន្ទុះបានចំនួន ២គ្រាប់។

បច្ចុប្បន្នសមត្ថកិច្ចបានរក្សាទុកវត្ថុតាង ដើម្បីបើកការស្រាវជ្រាវតាមចាប់ជនបង្ក យកមកកាត់ទោសតាមនីតិវិធច្បាប់។

បើតាមប្រភពព័ត៌មានមួយទៀតបានបង្ហើបថា ប្រភេទសំបកគ្រាប់នេះមិនធម្មតាឡើងព្រោះវាមានតម្លៃថ្លៃ ហើយជាគ្រាប់បាញ់ធ្លុះទាំងអាវក្រោះ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាមានសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនអ្នកល្មើស ដើម្បីយកមកកាត់ទោសតាមច្បាប់ ជៀសវាងបង្កបញ្ហាណាមួយដល់សុខសណ្តាប់ធ្នាប់សង្គមយើង៕

bvt

Leave a Reply

Your email address will not be published.