ខេត្តកែប៖ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាសាលាខេត្តជាស្រ្តី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអរគុណដល់មន្រ្តីរាជការមន្រ្តីកិច្ចសន្យាសាលាខេត្តជាស្រ្តីទាំងអស់ដែលបានខិតខំចូលរួម សហកាអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីលើកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល សមទ្ធិផលការងារតាមបណ្តាទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត។ ជាមួយនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់បងប្អូនមន្រ្តីរាជការ មន្រ្តីកិច្ចសន្យាជាស្រ្តីទាំងអស់បន្តចូលរួមសហកាអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវបន្តទៀត ដើម្បីលើកកម្ពស់កិត្តិយសស្រ្តី ដែលមានន័យថាអ្វីដែលបុរសធ្វើបាន ស្រ្តីក៏អាចធ្វើបាន។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភនូវ ហូល ១ក្បិនម្នាក់ និងថវិកាមួយចំនួនផងដែរ។
ប្រភព៖រដ្ឋបាលខេត្តកែប















