ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុំ រាត្រី ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់គោលដៅត្រួតពិនិត្យជនបរទេស២៤ម៉ោងលេី២៤ម៉ោង ដែលឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំ ដាក់ចេញផែនការត្រួតពិនិត្យជនបរទេសឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដេីម្បីទប់ស្កាត់បទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយមានការចូលរួមពីអភិបាលរង ស្នងការ ដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត អភិបាលក្រុង-ស្រុកពាក់ព័ន្ធ ដែលប្រារព្ធធ្វេីឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់គោលដៅត្រួតពិនិត្យ អនុវត្តការត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង ចំពោះជនបរទេសដែលឆ្លងកាត់ចូលមកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចត្រូវពិនិត្យឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ក្នុងករណីជនបរទេសចូលមកបំពេញការងារ ត្រូវសួរព័ត៌មានលម្អិតអំពីទីតាំងការងារ និងត្រូវមានលិខិតធានាពីម្ចាស់ក្រុមហ៊ុន ឬសហគ្រាសពាក់ព័ន្ធ ដើម្បីធានាការគ្រប់គ្រង និងបង្ការកុំឱ្យមានការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

សូមបញ្ជាក់ផងដែរថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនូវផែនការយ៉ាងមុតស្រួច ក្នុងការបង្ក្រាបប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញទូទាំងប្រទេស ក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការបន្ថែមនៅទីតាំងត្រួតពិនិត្យគ្រប់ច្រកល្ហក និងពង្រឹងការត្រួតពិនិត្យជនបរទេសឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.