ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយផែន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត ។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានាកុំឲ្យកេីតមានឡេីង។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងមុឹងម័ត ចំពោះការបង្រ្កាបបទល្មើស Online Scams និងបានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រេីសេវាចាំបាច់ទូទៅបានយ៉ាងល្អ ទោះបីជាខេត្ដឧត្ដរមានជ័យ កំពុងប្រឈមនឹងការឈ្លានពានរបស់ចោរសៀមក៏ដោយ។
ក្នុងនោះផងដែរ លោកស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដេីម្បីសុំយោបល់ និងគោលការណ៍ក្នុងការអនុវត្តការងារឱ្យបានជោគជ័យ។ លោកស្នងការ ក៏បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការក្រុង/ស្រុក ប៉ុស្តិ៍ ពង្រឹងបន្ថែមលេីការល្បាត ដេីម្បីបង្ការទប់ ស្កាត់ បទល្មេីសផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ ក្នុងមូលដ្ឋានទូទាំងខេត្តឧត្ដរមានជ័យ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ











