ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារ ការអនុវត្ត តួនាទីភារកិច្ច និងជំនាញ ដល់កងកម្លាំងនគរបាល

មណ្ឌលគិរី៖ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលការងារផែនធនធានមនុស្ស តំណាងលោកឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី បានដឹកនាំក្រុមការងារនិងមន្ត្រីជំនាញក្រោមឱវាទអញ្ជើញ បើកកិច្ចប្រជុំពង្រឹងលើការងារការអនុវត្តន៍តួនាទីភារកិច្ច និងជំនាញ ដល់កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាល ស្រុកកែវសីមា។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអធិការ អធិការរង លោកនាយ នាយរងផ្នែកជំនាញ និងលោកនាយនាយរងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលជា ច្រើនរូបទៀត។

លោកស្នងការរង ក៏បានដាក់ផែនការណ៍ការងារចាំបាច់មួយចំនួនដូចខាងក្រោមដល់កម្លាំងអធិការដ្ឋាននគរបាលដូចខាងក្រោម៖ ត្រូវយកចិត្តទុកដាក់អនុវត្តន៍នូវវិន័យក្រមសីលធម៌ របស់កងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារទៅតាមផ្នែកជំនាញនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់បង្កើននូវការងារផ្តល់នូវអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុនិងខិតខំផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពឱ្យបានប្រើប្រាស់គ្រប់ៗគ្នា ត្រូវយកចិត្តទុកដាក់ និងផ្សព្វផ្សាយស្តីពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងតាមបណ្តាភូមិ ឃុំ បន្តយកចិត្តទុកដាក់បន្តអនុវត្តន៍នៃការរឹតបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.