សៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍២៤ម៉ោង/២៤ម៉ោង គោលដៅទី១១ កែងព្រលានយន្តហោះថ្មី ដែលស្ថិតនៅក្នុងភូមិស្វាយចេក ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលនឹងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងពេលឆាប់ៗនេះ និងបានពិនិត្យគោលដៅគ្រោងសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍ ២៤ម៉ោង/២៤ម៉ោង គោលដៅទី១២ បន្តទៀតផងដែរ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប











