ព័ត៌មានសន្តិសុខសង្គម

លោក ឃឹម ហ្វីណង់ ថាៈខ្លួនទទួលបានការជូនពរយ៉ាងច្រើនពីពុកម៉ែបងប្អូនមិត្តភ័ក្តិមកពីគ្រប់ទិសទីសម្រាប់តួនាទីថ្មី!

(សៀមរាប)៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ចេញសំណេរ នៅព្រឹកទី០៣.០៩.២០២២ថាៈ ព្រឹកមិញ ពេលកំពុងធ្វើដំណើរទៅកាន់ជើងភ្នំគូលែនដើម្បីបន្តចូលរួមដោះស្រាយបញ្ហារឿង“Black Hole”នៅភូមិសសីជាមួយឯកឧត្តមអភិបាលខេត្ត ក៏ជួបដំរីមួយក្បាលដ៏ធំកំពុងតែឆ្លងកាត់ស្រុកបន្ទាយស្រីដោយចៃដន្យ ខំលួចគិតក្នុងចិត្តថា ប្រហែលជាប្រផ្នូលល្អជិតបានជោគជ័យលើរឿងបញ្ចុះបញ្ចូលលោក ខឹម វាសនា ឱ្យរំសាយនិងបោះបង់ចោលការជួបជុំខុសច្បាប់នៅក្នុងជំរំជើងភ្នំហើយមើលទៅ តែបែរជាមកទទួលបានការជូនពរជ័យយ៉ាងច្រើនពីពុកម៉ែបងប្អូនមិត្តភ័ក្តិមកពីគ្រប់ទិសទីសម្រាប់តួនាទីថ្មីទៅវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថា តំបន់ជើងភ្នំគូលែននៃភូមិសសី និងស្រុកបន្ទាយស្រី នឹងវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថា៖ អនុក្រឹត្យនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានតែងតាំងអភិបាលរងខេត្តសៀមរាបចំនួន៤នាក់ ក្នុងនោះលោកឃឹម ហ្វីណង់ ត្រូវបានផ្ទេរពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប៕

 

bvt

Leave a Reply

Your email address will not be published.