នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញធ្វើបាឋកថា ចែករំលែកចំណេះដឹងនិងបទពិសោធ ស្តីពី “ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរបុគ្គល” ដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ដែលកំពុងសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
បាឋកថានេះ មានគោលបំណង ដើម្បីឱ្យសិក្ខាកាម ទទួលបាននូវចំណេះដឹងថ្មីៗថែម ទៀត ពាក់ព័ន្ធនឹងជំនាញទន់ ក្នុងការពង្រឹងជំនាញទំនាក់ទំនងអន្តរបុគ្គលឱ្យកាន់តែល្អប្រសើរ៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា





