ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អបអរសាទរចំពោះអង្គភាពចំនួន៣ ដែលទទួលបានជ័យលាភីលេខ១ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងការអបអសាទរចំពោះ អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត ការិយាល័យប្រជាពលរដ្ឋ និងមន្ទីរបង្អែកខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះមន្ត្រីអង្គភាពទាំងបី ដែលកន្លងបានខិតខំប្រឹងប្រែងលះបង់ពេលវេលាផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។

ជាមួយគ្នានោះ ឯកឧត្តម បានផ្តាំផ្ញើឱ្យប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្តថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែងកុំឱ្យរបូតចេញចំណាត់ថ្នាក់ដោយត្រូវបន្ថែមការងារ រុករកកែឆ្នៃ បង្កើនសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្តទៅទៀត។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

bvt

Leave a Reply

Your email address will not be published.