ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាម៉េរិកចុះ

រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាម៉េរិកចុះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត សរុបប្រមាណ ១៣០រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ការគាំទ្រ និងពង្រឹងប្រសិទ្ធភាពនៃការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាម៉េរិកចុះនៅរដ្ឋបាលរាជធានី ខេត្ត សំដៅធានាដល់ការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវស្មារតីលិខិតបទដ្ឋានដែលបានដាក់ចេញ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតាមបណ្ដារាជធានី ខេត្ត តាមរយៈការទាក់ទាញវិនិយោគិនឱ្យមកបោះទុនវិនិយោគនៅតាមបណ្ដារាជធានី ខេត្ត ផ្អែកតាមតម្រូវការ និងសក្ដានុពលដែលមានស្រាប់នៅក្នុងតំបន់នីមួយៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

bvt

Leave a Reply

Your email address will not be published.