ព័ត៌មានសន្តិសុខសង្គម

ចាប់ផ្ដើមសារជាថ្មីយុទ្ធនាការបាញ់កាំជ្រួចចាក់ភ្នាល់លុយរាប់មុឺនរាប់សិបសែនបាត នៅស្រុកអន្លង់វែង!!!

ខេត្តឧត្ដរមានជ័យ៖ ល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់លុយ កំពុងបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង សាយភាយក្លិនដល់ក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ចាក់ភ្នាល់តាមចិត្តល្បីថាស្រប់ច្បាប់ និង មានលិខិតនុញ្ញាតចេញពីក្រសួងមហាផ្ទៃ សម្ថតកិច្ចស្រុកនិងខេត្តមិនហ៊ានប៉ះ។

 

 

 

បើយោងតាមពលរដ្ឋខ្មែរដែលមានដីចំការតាមជើងភ្នំដងរ៉ែក ចាប់ផ្ដើមមានហានិភ័យបណ្ដើរៗទៀតហើយ ក្រោយពីល្បែងបាញ់កាំជ្រូចពេញនិយមនៅប្រទេសថៃត្រូវបានលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិ សាងុាំបើកអោយចូលមកបោះទីតាំងនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាញ់ហោះពេញមេឃចេញផ្សែងយ៉ាងសន្ធឹកសន្ធប់មិនចាញ់កាំជ្រូចមីស៊ីសចិនប៉ុន្មាននោះទេ។

 

 

 

ជាក់ស្ដែងកាលពីរថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ល្បែងបាញ់កាំជ្រូចភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ចាប់ផ្ដើមបើកដំណើរការវិញហើយ! មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចពាក់ព័ន្ធមិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបឡើយ។ ព្រោះល្បែងស៊ីសងចាក់ភ្នាល់ដាក់លុយដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងនៅទីនោះស្រប់ច្បាប់និងមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃផងដែរ.!។

 

 

 

ជុំវិញករណីខាងលើនេះក្រុមការងារអ្នកសាពត៌មានក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យផងដែរ ពាក់ពន្ធ័និងទីតាំងបាញ់កាំជ្រូចភ្នាល់ដាក់លុយនៅលើខ្នងភ្នំដងរ៉ែក ច្រកអត្តរជាតិជាំ សាងុាំ លោកបានបញ្ជាក់ថាល្បែងបាញ់កាំជ្រូចគឺមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ។

 

 

 

យោងតាមប្រភពពីមហាជនបានលើកឡើងថាល្បែងស៊ីសងបាញ់កាំជ្រូចចាក់ភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងស្រប់ច្បាប់ឫយ៉ាងណា.? តើក្រសួងមហាផ្ទៃលោកពិតជាបានចេញ ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនយកកាំជ្រូ បាញ់លើទឹកដីខ្មែរមែនដែរឫទេ? ហើយការបាញ់នេះ រងផលប៉ះពាល់ដល់សុខភាព ក្នុងការរស់នៅដល់ពលរដ្ឋខ្មែរដែរឬទេ.? នៅរាល់ការបាញ់ចេញម្ដងៗសាយភាយសារធាតុពុល និងជាតិគីមីទៅលើអាកាសយ៉ាងដូច្នេះ។

 

 

ពលរដ្ឋសំុអំពាវនាវដល់ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានវិធានការ ទៅលើល្បែងស៊ីសងបាញ់កាំជ្រួចខាងលើ ជៀសវាងបង្កឱ្យមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅ៕

bvt

Leave a Reply

Your email address will not be published.