ព័ត៌មានជាតិ

ឯកឧត្តម ឆែម សាវុធ អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលរួមអមដំណើរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។

ពិធីនេះដែរ ប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ មានការអញ្ជើញចូលរួមពី គណៈប្រតិភូអមដំណើរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង-ស្រុក លោកមេឃុំ-ចៅសង្កាត់ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

bvt

Leave a Reply

Your email address will not be published.