ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវធ្វេីយ៉ាងណា សម្របសម្រួល និងបង្កភាពងាយស្រួល ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរទើបវិលត្រលប់មកពីប្រទេសថៃ ដេីម្បីទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត សម្រាប់ត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។ ការលើឡើងនេះ នាឱកាសដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញផ្ដល់បទអន្តរាគមន៍ ស្ដីការងារជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ទើបវិលត្រលប់មកពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ […]
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញទទួលជួប លោក LOU XIANDI ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យព័ត៌មានប្រឆាំងការក្លែងបន្លំតាមអ៊ីនធឺណិត ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី ពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
នគរបាលខេត្តកែប បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងមូលដ្ឋានក្រុងកែប
ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងមូលដ្ឋានគ្រប់គ្រង កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃធំ សហការជាមួយអាជ្ញាធរ ដឹកនាំប្រជុំជាមួយប្រជាពលរដ្ឋ ចំនួន១០០នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប
គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ព្រមព្រៀងជាផ្លូវការ សហការរួមគ្នាពង្រឹងអនុវត្តច្បាប់ ទប់ស្កាត់បារីក្លែងក្លាយ និងខុសច្បាប់ ដើម្បីប្រយោជន៍ស្មើភាពរបស់អ្នកវិនិយោគ និងចំណូលសេដ្ឋកិច្ចជាតិ
ទីស្ដីការក្រសួងមហាផ្ទៃ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នារវាង គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) និងសមាគមឧស្សហកម្មថ្នាំជក់កម្ពុជា (ATIC) បានប្រព្រឹត្តធ្វើឡើងនៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) និងលោក Miguel Barros Figueira ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នៅសាល «ខេត្តបាត់ដំបង» នាទីស្ដីការក្រសួងមហផ្ទៃ ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក គ.ប.ផ.ក. លោកឧត្ដមសេនីយ៍ លោក លោកស្រី ជាថ្នាក់ដឹកនាំចំណុះក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ជាមួយសមាជិកសមាគមឧស្សហកម្មថ្នាំជក់កម្ពុជា ទាំងជាតិនិងអន្តរជាតិជាច្រើនរូប។ លោក […]
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា ៖ ការគ្រប់គ្រងជនបរទេសតាមប្រព័ន្ធ FPCS ផ្តល់ភាពងាយស្រួលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋាន ក្នុងការរាយការណ៍វត្តមានជនបរទេស
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ការគ្រប់គ្រងជនបរទេសតាមប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ផ្តល់ភាពងាយស្រួលដល់ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទ ក្នុងការរាយការណ៍វត្តមានជនបរទេសមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់មន្រ្តីនគរបាលមានសមត្ថិកិច្ច ដូចបានកំណត់ក្នុងមាត្រា១៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ ផ្តល់គណនីជូនមន្រ្តីនគរបាលមានសមត្ថិកិច្ចសម្រាប់គ្រប់គ្រងវត្តមានជនបរទេសក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន»។ ការលើកឡើងរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា នាឱកាសអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពីវិធានការគ្រប់គ្រងវត្តមានជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំប្រការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានតួនាទី ភារកិច្ចស្នូលសំខាន់ៗដូចខាងក្រោម៖១.គ្រប់គ្រងការចេញ ចូល ប្រទេសនៅតាមច្រកទ្វារអន្តរជាតិ ២.គ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣.ស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនបរទេសស្នាក់នៅនិងធ្វើការខុសច្បាប់ មុខសញ្ញាឧក្រិដ្ឋជនលួចចូលមកសម្ងំលាក់ខ្លួន និងជនពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ […]
ឯកឧត្តម សួស ប្រាថ្នា ៖ ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវារដ្ឋបាលជូនពលរដ្ឋជាង ៧០ម៉ឺនសេវា
ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលេីកឡេីងថា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ៧៨៨.១១៧សេវា មានការថយចុះ៤% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨១៩.៣០៦សេវា ហើយការថយចុះនេះ ដោយសារតែការបិទព្រំដែនជាឯកតោភាគីរបស់អាជ្ញាធរថៃ និងសង្រ្គាមឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាហេតុនាំឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃមិនអាចផ្ដល់សេវារដ្ឋបាលមួយចំនួនជូនប្រជាពលរដ្ឋបានក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់ថៃ។ ការលេីកឡេីងនេះ នាឱកាសអញ្ជើញផ្ដល់បទអន្តរាគមន៍ ស្ដីពីការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំអគារ S ទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងបទអន្តរាគមន៍នេះ ឯកឧត្តមអគ្គនាយក បានផ្ដោតលើ ៤ចំណុចសំខាន់ៗ មានជាអាទិ៍ ទី១. សាវតារនៃការបង្កើត និងការដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត, ទី២. វឌ្ឍនភាពការងារសំខាន់ៗរបស់អង្គភាពច្រកចេញចូលតែមួយដែលសម្រេចបានក្នុងឆ្នាំ២០២៥ […]
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ នាយករងខុទ្ទការល័យ អគ្គលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមប្រឹក្សានីតិកម្ម សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការដ្ឋានគ្រឿងញៀន អគ្គលេខាធិការគ.ជ.ប.ជ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត ស្នងការរាជ ធានី ខេត្តទាំង២៥ តំណាងក្រសួង […]
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីបូកសរុបលទ្ធផលបទអន្ដរាគមន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ
បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្ដេច នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទសន្និបាតនារសៀលថ្ងៃដដែលនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរវាគ្មិន ទាំង១១រូប ដែលបានធ្វើបទអន្តរាគមន៍ និងចែករំលែកមេរៀនបទពិសោធល្អៗលើកិច្ចការសំខាន់ៗជូនអង្គសន្និបាត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគាំទ្រនិងឯកភាព ចំពោះខ្លឹមសារ នៃបទអន្ដរាគមន៍ និងការចែករំលែកបទពិសោធ ពិសេសការលើកឡើងអំពីបញ្ហាប្រឈម សំណើ ដំណោះស្រាយនានា ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ឯកឧត្តម បានណែនាំ ឱ្យបន្តអញ្ជើញវាគ្មិនសំខាន់ៗ និងជ្រើសរើសប្រធានបទល្អៗ សម្រាប់សន្និបាតឆ្នាំបន្តបន្ទាប់ទៀត។ នាឱកាសបូកសរុបលទ្ធផលសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]
លោកបណ្ឌិត វីល ផាកស៍ តំណាងអង្គការ UNICEF អញ្ជើញចូលរួមធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងបទពិសោធន៍នៃការអនុវត្តអភិក្រមថ្មី ក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត វីល ផាកស៍ នាយកប្រចាំប្រទេស យូនីសេហ្វកម្ពុជា តំណាងអង្គការ UNICEF បានអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកអំពីវឌ្ឍនភាព និងបទពិសោធន៍សម្រេចបានពីការអនុវត្តអភិក្រមថ្មី ក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឱកាសពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នាឱកាសនោះ លោកបណ្ឌិត វីល ផាកស៍ បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ ដោយពង្រឹងតួនាទី និងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងផ្នែកធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រង។ ក្នុងនោះ តួនាទីរដ្ឋាភិបាលថ្នាក់ជាតិ ត្រូវបានផ្លាស់ប្តូរពីការផ្តល់សេវាផ្ទាល់ ទៅជាការតម្រង់ទិស ការកសាងសមត្ថភាព និងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈជំនួស។ លោកបណ្ឌិត បានបញ្ជាក់ថា បច្ចុប្បន្នមុខងារចំនួន ៥៥ ត្រូវបានផ្ទេរទៅកាន់ក្រុង ស្រុក ខណ្ឌ ខណៈការគ្រប់គ្រងសេវាសុខាភិបាល និងមណ្ឌលកុមារកំព្រា ត្រូវបានផ្ទេរទៅរាជធានី-ខេត្ត រួមទាំងការអនុវត្តមុខងារអាណត្តិទូទៅ […]
លោក ប៉ាង លីដា អញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងបទបង្ហាញនេះ លោក ប៉ាង លីដា បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាការងារសំខាន់មួយក្នុងការធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និងភាពរៀបរយនៃទីធ្លាសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីថ្នាក់មូលដ្ឋាន។ លោកបានលើកឡើងពីផែនការនិងវិធានការចម្បងៗ ក្នុងការដោះស្រាយបញ្ហាប្រឈម ដូចជា ការរំដោះចិញ្ចើមផ្លូវ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ការស្តារប្រព័ន្ធលូ និងប្រឡាយ ការប្រើប្រាស់កម្លាំងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងសមស្របតាមច្បាប់ ដោយមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ជាពិសេសអ្នកថ្មើរជើង។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ប្រឡាយ និងប្រព័ន្ធលូ គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការបង្ហូរទឹក និងការពារការលិចលង់ […]










