នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី ការរចនាក្រាហ្វិក(Graphic Design) ដែលមានសិក្ខាកាមសរុប៨៦នាក់ នារី ១៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក- A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ មន្ទីរចាត់ការ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស ក្រុមការងារបណ្ឌិត្យសភាឌីជីថល និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំចាត់ចែងឱ្យវគ្គសិក្សានេះ ដំណើរការដោយជោគជ័យ តាំងពីពេលចាប់ផ្ដើមរហូតបញ្ចប់វគ្គ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា បណ្ឌិត្យសភាកំពុងតែមានវឌ្ឍនភាព ដោយដើរស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការកសាងមូលធនមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ។ ជាក់ស្តែង វគ្គបណ្ដុះបណ្ដាលនេះ ជាវគ្គដែលឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្របណ្ឌិត្យសភា លើការអភិវឌ្ឍសមត្ថភាពគ្រូនគរបាលជាតិនិងមន្ត្រី នៅតាមបណ្តាអង្គភាពចំណុះបណ្ឌិត្យសភា ឱ្យកាន់តែមានចំណេះ ជំនាញ និងលក្ខណសម្បត្តិសមស្របក្នុងការបំពេញការងារនិងលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមអង្គភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវផែនការអភិវឌ្ឍន៍ធនធានមនុស្សនិងកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមនាយឧត្តមសេនីយ៍ […]
ព័ត៌មានជាតិ
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទទួលជួបប្រជុំពិភាក្សាការងារជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីធ្វើទំនើបកម្មប្រព័ន្ធផ្តល់សេវារដ្ឋបាល និងការសម្រុះ សម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថា្នក់ក្រោមជាតិ
នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ទទួលជួបប្រជុំពិភាក្សាជាមួយឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងសហការី ដើម្បីស្នើសុំការគាំទ្រការធ្វើទំនើបកម្មប្រព័ន្ធផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថា្នក់ក្រោមជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សា និងស្នើសុំផ្ដល់ការគាំទ្រពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លើការងារសំខាន់ៗមួយចំនួន រួមមាន៖ ១.ផ្តល់ការការពារសុវត្ថិភាពដល់ប្រព័ន្ធយន្តការច្រកចេញចូលតែមួយ និងប្រព័ន្ធសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ២.ពិនិត្យ និងកែសម្រួល ប្រព័ន្ធយន្តការច្រកចេញចូលតែមួយ និងប្រព័ន្ធសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសុវតិ្ថភាព និងដំណើរការរលូនល្អ។ ៣.ស្នើប្រើប្រាស់ប្រព័ន្ធនាំសារ (Nomsar) ដែលជាថ្នាលឌីជីថល ដែលអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) សម្រាប់ប្រើប្រាស់ក្នុងស្នើសុំសេវាតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៤.ស្នើសុំបំពាក់កុំព្យូទ័រ ឧបករណ៍ សម្ភារៈពាក់ព័ន្ធការងារព័ត៌មានវិទ្យា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឱ្យមានភាពល្អប្រសើរ ជូនច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសនៅរដ្ឋបាលស្រុកដាច់ស្រយាល និងរដ្ឋបាលឃុំ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន CMS
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន Crime Management System (CMS ) ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យជំនាញ ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃជាច្រេីនរូបទៀត ។ ឯកឧត្ដម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ ជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវបន្តស្មារតីចូលរួមកិច្ចសហការឱ្យកាន់តែល្អប្រសេីរបន្ថែមទៀត […]
អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយ ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ចរាចរណ៍ និងជៀសវាងការលេងប៉ាតម្សៅ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ចូលរួមកម្សាន្តសប្បាយ ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ចរាចរណ៍ និងជៀសវាងការលេងប៉ាតម្សៅ ឬបាញ់ទឹក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ ការអំពាវនាវរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ក្នុងគោលដៅធានាឱ្យបាននូវការរៀបចំពិធីបុណ្យឱ្យមានភាពរលូន សប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អបំផុត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងនូវអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបញ្ជាក់ថា «សម្រាប់ខេត្តដែលនៅជាប់ព្រំដែនដែលមានជម្លោះព្រំដែន កម្ពុជា-ថៃ យើងមិនរៀបចំសង្ក្រាន្តឱ្យមានលក្ខណៈអធិកអធមខ្លាំងក្លានោះទេ ប៉ុន្តែរដ្ឋបាលខេត្តអាចបង្កលក្ខណៈសប្បាយសមរម្យ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយឈរលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាព និងភាពស្ងប់ស្ងាត់ ពិសេសតាមបន្ទាត់ព្រំដែនជាចម្បង»។ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការ ដល់គណៈកម្មការ និងអនុគណៈកម្មការខេត្ត ដែលមានក្នុងសេចក្តីសម្រេចខាងលើ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រទី៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទី៤ ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃកិច្ចប្រជុំដ៏ធំមួយនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការរង ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន បណ្តាស្នងការ រាជធានី ខេត្ត និងលោក លោកស្រី នាយការិយាល័យ នាយរងការិយាល័យព្រមទាំងអង្គភាពនានាពាក់ព័ន្ធជាច្រេីនផងដែរ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកនាយកដ្ឋានអង្គរក្ស បានធ្វើបទបង្ហាញអំពីផែនការសកម្មភាព នៃការប្រើប្រាស់កម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈបច្ចេកទេស ដែលបម្រើឱ្យការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវកំពូលៗជាតិ និងអន្ដរជាតិ នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ […]
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលា ស្ដីពី ការរាយការណ៍ស្របតាមលិខិតតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងអាវុធកែច្នៃ និងគ្រាប់រំសេវ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលា ស្ដីពី ការរាយការណ៍ស្របតាមលិខិតតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងអាវុធកែច្នៃ និងគ្រាប់រំសេវ សហការរៀបចំដោយ SOMTC-កម្ពុជា និងស្ថាប័នស្រាវជ្រាវ UNIDIR នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside ដោយមានការចូលរួមពីតំណាងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ស្នងការរងមកពីតាមបណ្ដាខេត្តជាប់ព្រំដែន និងមន្រ្តីពាក់ព័ន្ធមួយចំនួន៕
អភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យប្រធានគម្រោង និងក្រុមការងារនៃកម្មវិធី “មនសិការពលរដ្ឋល្អ” ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យប្រធានគម្រោង និងក្រុមការងារទាំងអស់នៃកម្មវិធី “មនសិការពលរដ្ឋល្អ” ខេត្តកំពង់ចាម ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្វាគមន៍យ៉ាងកក់ក្តៅ នៅវត្តមានរបស់ក្រុមការងារ “មនសិការពលរដ្ឋល្អ” ខេត្តកំពង់ចាម និងបានថ្លែងការកោតសរសើរ ចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងប្រឡងប្រជែងរហូតទទួលបានជ័យលាភី និងកិត្តិយសជូនខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត រំពឹងថា តាមរយៈការបណ្ដុះគំនិតច្នៃប្រឌិត ជំនាញភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសជំនាញអាជីព ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់ យុវជនកម្ពុជា ផ្ដល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គម និងការអនុវត្តតួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋ ល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយ ចីរភាព វិបុលភាព និងភាពសុខុមដុម ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន […]
នគរបាលជាតិបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញ រួមទាំងស្កេម នៅកាស៊ីណូ ខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ១០៧នាក់
ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរ ទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងស្របតាមច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។ ជាលទ្ធផល ប្រតិបត្តិការក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះ បានរកឃើញជនបរទេស១០៧នាក់ ក្នុងនោះ មានស្រី២៦នាក់ សរុបស្មើ៤សញ្ជាតិ រួមមានចិន៦៧នាក់ ស្រី៧នាក់ (មានលិខិតឆ្លងដែន៥៨ក្បាល) ឥណ្ឌូនេស៊ី ២១នាក់ ស្រី៩នាក់ (មានលិខិតឆ្លងដែន១៧ក្បាល) […]
ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងចំនួន៣
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បត៍ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពី អធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា, សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពី ស្តង់ដារនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ក្រុមចម្រុះហត្ថពលកម្មបរទេស និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាច្រើនរូបទៀត នៅសាលប្រជុំខេត្ត រតនៈគីរី ទីស្តីការក្រសួងមហាផ្ទៃ៕ ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សា ឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល
ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សា ឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូប។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










