ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំដោយផ្ទាល់លើក្រុមការងារពិភាក្សានៃអង្គសន្និបាទរដ្ឋបាលខេត្តក្រោមប្រធានបទ “ការងារសន្តិសុខសណ្តាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានសភាពពាក់ព័ន្ធក្នុងក្រុមពិភាក្សាលើប្រធានបទមួយនេះចំនួន ៧០នាក់។ សូមបញ្ជាក់ថា សន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប បានគ្រោងរយៈពេល០៣ថ្ងៃគឺចាប់ពីថ្ងៃទី២៨-៣០ ខែមករា ឆ្នាំ២០២៦ ជាក់ស្តែងអង្គសន្និបាទបានប្រារព្វពិធីបើកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ដ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ដ លោកនាយក នាយករងរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការ មេបញ្ជាការខេត្ត លោកឧត្តមអគ្គានុរក្ស ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ដ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក នាយក – នាយករងទីចាត់ការ អង្គភាពនៃចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ប្រធានការិយាល័យ មន្រ្តីពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក មេឃុំ […]
Author: bvt
ឯកឧត្តម សំរិទ្ធ ឌី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោ បាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ស្នងការខេត្ត មន្ត្រីរាជការចំណុះ សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ហើយក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលមកប្រទេសកម្ពុជាដើម្បីធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំដល់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការសន្តិសុខសម្ហសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា […]
រដ្ឋបាលខេត្តពោធិ៍សាត់ បើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឈានទៅឆ្លុះកញ្ចក់មើលអតីតកាល ដើម្បីកែលម្អបច្ចុប្បន្ន និងកសាងផែនការដ៏រឹងមាំសម្រាប់អនាគត សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។ ពិធីបើកសន្និបាតខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង (សាលប្រជុំធំថ្មីសាលាខេត្ត) ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, អភិបាល អភិបាលរង ក្រុងស្រុកទាំង៧, មេឃុំ ចៅសង្កាត់ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤៩ឃុំសង្កាត់, មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តការងារកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម នៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តការងារកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម នៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អភិបាលខេត្តកំពង់ចាម អបអរសាទរចំពោះអង្គភាពចំនួន៣ ដែលទទួលបានជ័យលាភីលេខ១ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងការអបអសាទរចំពោះ អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត ការិយាល័យប្រជាពលរដ្ឋ និងមន្ទីរបង្អែកខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះមន្ត្រីអង្គភាពទាំងបី ដែលកន្លងបានខិតខំប្រឹងប្រែងលះបង់ពេលវេលាផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។ ជាមួយគ្នានោះ ឯកឧត្តម បានផ្តាំផ្ញើឱ្យប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្តថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែងកុំឱ្យរបូតចេញចំណាត់ថ្នាក់ដោយត្រូវបន្ថែមការងារ រុករកកែឆ្នៃ បង្កើនសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្តទៅទៀត។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
ឯកឧត្តម នៅ លក្ខណា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ របស់ គ.ប.ផ.ក
នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ របស់គណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដែលមានការអញ្ជេីញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក គ.ប.ផ.ក. តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា និងថ្នាក់ដឹកនាំ សមាជិក លេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំខេត្តឧត្ដរមានជ័យ នាទីស្ដីការក្រសួងមហាផ្ទៃ។ បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. ធ្វើសេចក្ដីរាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ របស់ គ.ប.ផ.ក. រួចមក ឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័ន អង្គភាពមួយចំនួន ក៏បានធ្វើសេចក្ដីរាយការណ៍លទ្ធផលសង្ខេបលើការងារ បង្កា ទប់ស្កាត់ បង្ក្រាបផលិតផលខុសច្បាប់ និងផលិតផលក្លែងក្លាយ […]
ស្នងការនគរបាលខេត្តសៀមរាប៖ កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តការ ផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានឆាប់រហ័ស
សៀមរាប ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ណែនាំបន្ថែមដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានឆាប់រហ័ស ជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអត្តសញ្ញាណប័ណ្ណ ដែលអស់សុពលភាព មកបន្តសុពលភាពឱ្យបានគ្រប់ៗគ្នា ។ ជាពិសេសសត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យរបស់កងកម្លាំងឱ្យបានខ្ជាប់ខ្ជួន មានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាព និងស្ថាប័នដែលពាក់ព័ន្ធ ក្នុងភូមិសាស្ត្រក្រុង ពង្រឹងបន្ថែមទៅលើកិច្ចការងារជំនាញ ការពារ ធានារក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទីនិងភារៈកិច្ចរបស់ខ្លួនយកចិត្តទុកដាក់លើបញ្ហា ក្មេងទំនើង គ្រឿងញៀនល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ពិសេសបទល្មើស Scam Online និងបទល្មើសផ្សេងៗទៀតដែលអាចកើតមានឡើង។ ការលើកឡើងយ៉ាងដូច្នេះ នាឱកាសលោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ […]
ឯកឧត្តម ឈន សាណាត ណែនាំមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងបរិវេណពន្ធនាគារ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងក្នុងបរិវេណពន្ធនាគារ ត្រូវធានាឱ្យមានបរិស្ថានល្អ។ ការណែនាំរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ញឹម បានហេង អភិបាលរងខេត្តពោធិ៍សាត់ និងជាតំណាង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អគ្គនាយករង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានថ្មី នៃពន្ធនាគារខេត្តពោធិ៍សាត់ ឯកឧត្តម អគ្គនាយក មានមតិផ្តាំផ្ញើរមួយចំនួនដល់មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់ ដូចខាងក្រោម៖ – ត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ការគ្រប់គ្រងមន្ត្រី […]
អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធនានា
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទចំណុះមន្ទីរអង្គភាពជុំវិញខេត្តចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ គ្រាដែលមណ្ឌលព័ត៌មាននិងហេដ្ឋារចនាសម្ព័ននានានៅដំណាក់ដំរីរួចរាល់១០០%ហើយ។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថាតាមរយៈគម្រោង (និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា)របស់ក្រសួងបរិស្ថានបានបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដើម្បីបម្រើដល់វិស័យទេសចរណ៍។ ការអភិវឌ្ឍតំបន់ព្រៃភ្នំដ៏មានសក្ដានុពលនេះ ធ្វើឡើងក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍។ជាងនេះការសាងសង់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភ្នំខ្នងផ្សារនេះដែរ ក៏ដើម្បីបម្រើឱ្យគោលដៅ «លំហែបៃតង» តាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលគឺសម្ដេច ហ៊ុន ម៉ាណែត កាលពីអំឡុងដែលសម្តេចបានអញ្ជើញដោយផ្ទាល់ក្នុងការសម្រាកលំហែលើភ្នំខ្នងផ្សារ។ ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិនិងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន។ហើយការងារនេះនឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងរៀបចំរបៀងគោលដៅលំហែបៃតងនោះដែរ លោកបណ្ឌិតបានក្រើនរំឭកបន្ថែមដល់មន្តី្រជំនាញបច្ចេកទេសទាំងអស់ត្រូវពន្លឿនការសាងសង់ធ្វើយ៉ាងណាអាចស្រូបទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្តនិងគយគន់ធម្មជាតិលើភ្នំខ្នងផ្សារបានកាន់តែច្រើន។ សូមបញ្ជាក់ថា ភ្នំខ្នងផ្សារគឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ភ្នំនេះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត […]
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់នគរបាលក្រុងសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ និងមន្ត្រី នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ផងដែរ ។ ជាមួយគ្នានេះផងដែរក៏មានការធ្វើបទអន្តរាគមន៍ពីលោកអធិការ និងកម្លាំងជំនាញ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក និងដឹងពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធិភាពល្អបន្ថែមទៀត ។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ។ […]










