នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅបរិវេណសាលាខេត្តសៀមរាប។ ១. អំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ទឹកបរិសុទ្ធ ចំនួន ១.៣៨០កេស, អង្ករ ចំនួន ១០.៧៦៥គីឡូក្រាម, ទឹកក្រូច ចំនួន ២០១កេស, ពងមាន់រសជាតិដើមខ ចំនួន ៦០កេស, ពងមាន់រសជាតិដើម ចំនួន ១០០កេស, ខសាច់មាន់កំប៉ុង ចំនួន ១៣៩កេស, កន្ទេល ចំនួន ១៩៥, ក្រណាត់ ចំនួន ៨ដុំ, ភួយ ចំនួន ៧.០៥០, ទឹកត្រី ចំនួន ២៥៣យួរ, មុង ចំនួន ៥៩០, អំបិល និងប៊ីចេង ចំនួន ៣៩៩កញ្ចប់, […]
Author: bvt
[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ចាប់ពីតាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ យ៉ាងណាក៏ដោយក្នុងរយៈពេលនេះ កម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវសកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃ។ The Ministry of Interior of the Royal Government of Cambodia wishes to inform the national and international community that, since the ceasefire between Cambodia and Thailand came into effect on 27 December 2025, both sides have refrained from […]
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញធ្វើបាឋកថា ចែករំលែកបទពិសោធ ស្តីពី “ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរបុគ្គល” ដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌
នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញធ្វើបាឋកថា ចែករំលែកចំណេះដឹងនិងបទពិសោធ ស្តីពី “ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរបុគ្គល” ដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ដែលកំពុងសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ បាឋកថានេះ មានគោលបំណង ដើម្បីឱ្យសិក្ខាកាម ទទួលបាននូវចំណេះដឹងថ្មីៗថែម ទៀត ពាក់ព័ន្ធនឹងជំនាញទន់ ក្នុងការពង្រឹងជំនាញទំនាក់ទំនងអន្តរបុគ្គលឱ្យកាន់តែល្អប្រសើរ៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
នគរបាលខេត្តកែប បន្តផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តកែប៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប មន្ត្រីផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ត បន្តផ្ដល់សេវាសាធារណៈ(បំពេញបែបបទផ្ដល់និងប្រគល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ) ជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះ សំណាលជាមួយនឹងសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ លើកទី២
នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ លើកទី២ ដែលកំពុងសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ពិធីសំណេះសំណាលនេះ ក្នុងន័យជំរុញឱ្យសិក្ខាកាមខិតខំប្រឹងប្រែងសិក្សា ហ្វឹកហាត់ និងគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍ផ្សេងៗ របស់សាលាដែលបានកំណត់៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប នៅសណ្ឋាគារ សុខាសៀមរាប ។ ពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកស្នងការខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ, អភិបាល អភិបាលរង ក្រុងស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់, មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ៕ ប្រភព៖ […]
អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប នៅសណ្ឋាគារ សុខាសៀមរាប ។ ពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកស្នងការខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ, អភិបាល អភិបាលរង ក្រុងស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់, មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ៕ ប្រភព៖ […]
អភិបាលខេត្តតាកែវ ៖ ខេត្តតាកែវគ្មានស្គេមអនឡាញ (Scams Online) និងធានាការពារសុវត្ថិភាពអ្នកវិនិយោគ
តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការធានាការពារនូវសុខសុវត្ថិភាព ជូនដល់អ្នកវិនិយោគដែលចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ។ ជាពិសេស ឯកឧត្តម បានធ្វើការអះអាងថា ខេត្តតាកែវ គឺជាខេត្តមួយដែលគ្មានការឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) ឡើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបទបង្ហាញអំពីបញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍លើកឡើងពីការធានាសុខសុវត្ថិភាពជូនក្រុមអ្នកវិនិយោគ និងបានជំរុញឱ្យអ្នកវិនិយោគកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ហើយត្រូវមានការជឿជាក់លើការទទួលខុសត្រូវរបស់អាជ្ញាធរខេត្ត។ នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការអូសទាញអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ដើម្បីបង្កើតឱកាសការងារឱ្យកាន់តែច្រើនឡើងជូនបងប្អូនប្រជាពលរដ្ឋ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៥ កន្លងមកនេះ មានក្រុមហ៊ុនវិនិយោគចំនួន ៥២ បានមកបើករោងចក្រនៅក្នុងខេត្តតាកែវ ក្នុងទំហំទុនវិនិយោគជាង ១៧០លានដុល្លារអាមេរិក ដោយបានបង្កើតឱកាសការងារបានចំនួនជិត ៣ម៉ឺនកន្លែង៕ ប្រភព ៖ រដ្ឋបាលខេត្តតាកែវ
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យស្ថានភាព ប្រេះច្រាំងទន្លេ ក្នុងសង្កាត់កំពង់ចាម
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាព តាមបណ្តោយច្រាំងទន្លេ ដែលមានការប្រេះដាច់ និងស្រុតចុះដោយទឹកទន្លេមេគង្គខេត្តកំពង់ចាមឆ្នាំនេះ បានហក់ឡើងលឿន និងស្រកវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡាប្រវែងប្រមាណ៧០ ម៉ែត្រ ទទឹង១,១០ម៉ែត្រ ទៅ១,៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានទទួលរងការប្រេះស្រុតយ៉ាងដំណំ។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរសង្កាត់/ក្រុង ឱ្យរៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត ដើម្បីជៀសវាងធ្វើអ្នកដំណើរ ដើរធ្លាក់នៅពេលយប់។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរធនធាន ទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងប្រេះស្រុតនេះឡើងវិញ ហើយក៏ជាការការពារ កុំឱ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់។ គូរបញ្ជាក់ថា សួនច្បារខាងលើ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១២ ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម៕ ប្រភព៖ […]
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យមានការចូលរួមផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញទេសចរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត
ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឱ្យមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញទេសចរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ការជំរុញរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង។ ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង សង្កាត់ អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សសរុបជាង៣០០នាក់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានចុះផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនៅគ្រប់បណ្ដាក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរ អង្គភាពនានា រដ្ឋបាលក្រុង ស្រុក និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់កិច្ចសហការឱ្យបានជិតស្និទជាមួយមន្ទីរព័ត៌មានដើម្បីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយឱ្យបានទូលំទូលាយបន្ថែមទៀត ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ […]










