ខេត្តកំពត៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី លក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តឧទុម្ពរកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ យោងតាមរបាយការណ៍របស់ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា នៅក្នុងឱកាសនោះ បានធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិចំនួនពីរ គឺភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង និងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ដែលមានក្បាលដីសរុបចំនួន ១៤៩ ក្បាលដី ស្មើនឹង ១៤២ គ្រួសារ។ ជាមួយគ្នានោះដែរ ក៏បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ភូមិចំនួនបីបន្ថែមទៀត រួមមាន ភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ភូមិអង្គរជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង និងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ដែលមានក្បាលដីសរុបចំនួន ៣.៦៧៣ ក្បាលដី ស្មើនឹង ២.៣៤៧ […]
Author: bvt
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា(Online Scams)
ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន គណៈបញ្ជាការឯកភាពខេត្ត បានសហការជាមួយព្រះរាជ្ញារងអមសាលា ដំបូងខេត្ត បន្តចុះប្រតិបត្តិការណ៍ឆែកឆេរ បង្ក្រាបបទល្មើស និងបិទទីតាំងដែលសង្ស័យមានបទល្មើសបច្ចេកវិទ្យា (Online Scams) មួយចំនួន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុង ខេត្ត ទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងការទប់ ស្កាត់ បង្ក្រាបសកម្មភាព ជួញ ដូរមនុស្ស និង Online Scams ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាការឆ្លើយតបចំពោះវិធានការចាំបាច់របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តនិងអាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការទប់ស្កាត់ និងមិនអនុញ្ញាតឱ្យមានបទល្មើស Online […]
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្តាំផ្ញើដល់កម្លាំងនគរបាលថ្មី ត្រូវគោរពច្បាប់ វិន័យ និងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្លាំងនគរបាលថ្មីទាំងអស់ ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវអនុវត្ត តួនាទី ភារកិច្ច ឱ្យបានល្អ ឈរលើស្មារតីទទួលខុសត្រូវ ដើម្បីបុព្វហេតុជាតិមាតិភូមិ។ ប្រសាសន៍ផ្ដាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងជួបសំណេះសំណាល ជាមួយសិក្ខាកាម២០០នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវះនគរបាល នៅសាលប្រជុំ(ក) នៃស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការសិក្សា វាយតម្លៃការបណ្តុះបណ្តាល និងការយល់ដឹងរបស់សិក្ខាកាមក្របខ័ណ្ឌថ្មី ចំនួន២៦១នាក់ ស្រី១៣នាក់ រួមមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោយពីបញ្ចប់ការហ្វឹកហ្វឺនអស់រយះពេល៤៥ថ្ងៃ។ លោកវរសេនីយ៍ឯក សាត កែវ នាយការិយាល័យសរុបផែនការ បានធ្វើផ្សព្វផ្សាយផែនការ បែងចែកការងារ និងការទទួលខុសត្រូវ ដល់កម្លាំងនគរបាលថ្មី ដើម្បីយល់ដឹងអំពីតួនាទី ភារកិច្ច របស់ខ្លួន មុនបញ្ជូនទៅតាមអង្គភាព និងគោលដៅឈរជើងនីមួយៗ។ លោកក៏បានណែនាំដល់កងកម្លាំងនគរបាលថ្មីទាំងអស់ត្រូវយកចំណេះ ជំនាញ […]
ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំដល់មន្រ្តីដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អំពីក្រមសិលធម៌ វិជ្ជាជីវៈ និងការអនុត្តច្បាប់ឱ្យមានប្រសិទ្ធភាព
សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំដល់មន្រ្តីដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អំពីក្រមសិលធម៌ វិជ្ជាជីវៈ និងការអនុត្តច្បាប់ឱ្យមានប្រសិទ្ធភាព នៅសាលប្រជុំស្នងការនគរបាលខេត្ត ។ កិច្ចប្រជុំនេះផងដែរ មានការចូលរួមពី លោកស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ លោកស្នងការរង ទទួលដឹកនាំការិយាល័យជំនាញ លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដែលពាក់ព័ន្ធផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គមនៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ (គ.ក.ន.ប.)
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គមនៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ (គ.ក.ន.ប.) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ពិធីធ្វើឡើងនៅសាលប្រជប្រជុំទេពឧកញ៉ាឃ្លាំងមឿងសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក/លោកស្រីអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា លោកនាយក-នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីស្ថាប័ន លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៧ មេឃុំ-ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីសាលាខេត្តផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
រដ្ឋបាលខេត្តប៉ៃលិន គ្រោងសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិលេខ៥៧ ដើម្បីលើកកម្ពស់សោភណភាពនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលទីតាំងគ្រោងសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិ លេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកជំទាវ បានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ សន្តិភាពពេញលើ ផ្ទៃប្រទេស មានស្ថេរភាពនយោបាយជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅ គគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បានលេចចេញជារូបរៀងឡើងនាពេលខាងមុខ គឺនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង ជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងសំណូមពរ រួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ […]
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦
តាកែវ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ ពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣៣ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៦០៣ លោកអធិការ លោក លោកស្រីអធិការរងទទួលផែនការងារសេនាធិការ សន្តិសុខ ព្រហ្មទណ្ឌ សណ្ដាប់ធ្នាប់ គ្រឿងញៀន និងអត្តសញ្ញាណប័ណ្ណ គ្រប់ ក្រុង/ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធផងដែរ៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ
អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ លើការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ការជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាក នៃសង្គ្រាមឈ្លានពានតាមព្រំដែន និងការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំកោះសំពៅមាសសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត, លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត, លោក ប៊ុង តាំងឡាយ នាយកទីចាត់ការផែនការវិនិយោគ, មន្ត្រីរាជការ និងសប្បុរសជនជាច្រើនរូបទៀត។ មានមតិសំណេះសំណាល ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ […]










