ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងាររបស់សមាគមកីឡាលើកទម្ងន់ក្រសួងមហាផ្ទៃ ជាមួយលោក ប្រធានសហព័ន្ធកីឡាលើកទម្ងន់រុស្ស៊ី

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងាររបស់សមាគមកីឡាលើកទម្ងន់ក្រសួងមហាផ្ទៃ ជាមួយលោក Palancica Vladimir Lee សមាជិកប្រតិបត្តិ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់អឺរ៉ុប និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់រុស្ស៊ី ដែលបានប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ កិច្ចសំណេះសំណាល និងពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមអគ្គលេខាធិការរងទទួលផែន អនុប្រធានទទួលផែន នាយការិយាល័យ ប្រតិភូ-ប្រតិភូរង ព្រមទាំង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី  នៃសមាគមកីឡាលើកទម្ងន់ក្រសួងមហាផ្ទៃ៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ លើកទី៧ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំដល់ អធិការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុក នៅពេលចុះពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ សុំចែកជាពីរក្រុម ដើម្បីអន្តរាគមន៍ជួយសង្រ្គោះ អាយុជីវិតទាន់ពេលវេលា និងការពារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត រៀបចំបែងចែកដល់ក្រុមពន្លត់អគ្គិភ័យ នៅពេលចុះអន្តរាគមន៍ ចុះជួយពន្លត់អគ្គិភ័យ ត្រូវចែកជាពីរក្រុម ក្រុមទី១ ក្រុមពន្លត់អគ្គិភ័យ មានភារកិច្ច បាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំខាន់ឬជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានជាដាច់ខាត។ ដោយឡែកការរៀបចំបែងចែកនៅតាមអធិការរដ្ឋាននគរបាល ក្រុង-ស្រុក ក្រុមទី២ គឺជាក្រុមចាំប្រមូលរបស់របរ ទ្រព្យសម្បត្តិ វត្ថុមានតម្លៃ យកមករក្សាទុក […]

ព័ត៌មានជាតិ

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងពិភាក្សាដើម្បីត្រៀមរៀបចំ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងពិភាក្សាដើម្បីត្រៀមរៀបចំ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។ នាឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ  បានមានប្រសាសន៍ស្នើឱ្យតាមផែនអនុគណៈកម្មការទាំងអស់ ត្រូវពន្លឿនការងារ និងត្រូវរៀបចំផែនការយុទ្ធសាស្រ្តក្នុងការត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។ សូមជម្រាបជូនដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ប្រកាសសមាសភាពក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ ព្រមទាំងបានត្រួតពិនិត្យនិងពិភាក្សាគ្នាបន្ថែមទៀត ផ្ដល់ជាមតិយោបល់ធាតុចូលមួយចំនួនដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍

សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង នាយ-នាយរងផ្នែក រួមទាំងមន្រ្តីជំនាញដែលពាក់ព័ន្ធ សរុបចំនួន ១២៥នាក់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ប្រយ័ត្ន! ២២ថ្ងៃ នៃខែកុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងជាង៨០ករណី ទូទាំងប្រទេស

ក្នុងរយៈពេល២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨៦ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧២ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង គំនរកង់ឡាន១កន្លែង គំនរអេតចាយ១កន្លែង គំនរសុយោទឹក១កន្លែង ឡសម្ងួតធ្យូង១កន្លែង រថយន្ត១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។ របាយការណ៍បានឱ្យដឹងទៀតថា ករណីអគ្គិភ័យទាំងនោះ កើតឡើងនៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប និងខេត្តបន្ទាយមានជ័យ។ គួររម្លឹកថា ក្នុងរយៈពេល១០ខែ […]

ព័ត៌មានជាតិ

មន្រ្តីនគរបាលជំនាញខេត្តកំពង់ឆ្នាំង បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានបន្តចុះអប់រំផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច និងបញ្ហាក្មេងទំនើង ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតាមមូលដ្ឋាន និងសាលារៀននានា ក្នុងខេត្តកំពង់ឆ្នាំង។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីបន្ថែមការយល់ដឹងជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស អំពីការគោរពច្បាប់ និងការពារខ្លួនពីហានិភ័យនានា ព្រមទាំងបង្កើតស្មារតីចូលរួមសហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ នឹងអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និង អំពើឆបោកតាមអនឡាញ » នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប.ជ បានឱ្យដឹងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកជំទាវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក៏មានការយាងនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ តំណាងសាសនានានា នៅកម្ពុជា សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អភិបាល អភិបាលរង រាជធានី ខេត្ត ខណ្ឌ សង្កាត់ កងកម្លាំង […]

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញចុះត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់សាធារណៈ រួមទាំងបញ្ហាប្រឈមនានា នៅតំបន់ផាប់ស្រ្ទីត (PUB STREET)

សៀមរាប ៖ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ រួមទាំងបញ្ហាប្រឈមនានា នៅតំបន់ផាប់ស្រ្ទីត (PUB STREET) ក្រុងសៀមរាប នៅយប់ថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុន​តំណែង​ និង​បំពាក់​ឋាន​ន្តរ​ស័ក្កិមន្ត្រី​នគរបាលជាតិ​​

រសៀល​ថ្ងៃ​ចន្ទ​ ​ទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែ​កុម្ភៈ​ ឆ្នាំ២០២៦ និង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុន​តំណែង​ និង​បំពាក់​ឋាន​ន្តរ​ស័ក្កិមន្ត្រី​នគរបាលជាតិ​​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងគ្រប់រូប លោក-លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៨ លោកមេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ព័ត៌មានជាតិ

ឯកឧត្តម ឆេង វឌ្ឍនៈ អញ្ជើញដឹកនាំកិច្ចប្រជុំចែករំលែកចំណេះដឹងស្ដីពីកិច្ចគាំពារសង្គមនៅកម្ពុជា

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំចែករំលែកចំណេះដឹងស្ដីពីកិច្ចគាំពារសង្គមនៅកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការ GIZ និងអ្នកពាក់ព័ន្ធចំនួន ៤៥រូប (ស្រី ២០រូប)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្ដល់ចំណេះដឹងរួមអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងស្វែងយល់អំពីការភ្ជាប់សកម្មភាពកិច្ចគាំពាសង្គមទៅនឹងសកម្មភាពប្រែប្រួលអាកាសធាតុ។ គួរជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្ដជីវិតឈលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់គឺ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។ បន្ថែមពីនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលត្រូវបានរៀបចំឡើងដើម្បីធានានិរន្តរភាពនៃការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដែលអាចគ្របដណ្ដប់ហានិភ័យនៃវដ្ដជីវិត និងឆ្លើយតបនឹងគ្រោះអាសន្ន ឬវិបត្តិនានាជាយថាហេតុ។ […]