នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដស្ដីពីការពិភាក្សាផែនការការពារ និងសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការចូលពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកអភិបាលក្រុងស្រុកទាំង១៣ នាយក នាយករងរដ្ឋបាលសាលាខេត្ដ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។ បន្ទាប់ពី ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានរាយការណ៍អំពីការរៀបចំផែនការការពារ និងតម្រាយផ្លូវ ក្នុងការបិទផ្លូវនូវតំបន់មួយចំនួនដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចមក ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានណែនាំដល់កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង ស្រុក និងអធិការក្រុង ស្រុកទាំង១៣ក្រុង ស្រុកត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព រួមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស និងជាពិសេសផងដែលត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបន្តថា រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ពង្រឹងសណ្ដាប់ធ្នាប់ អនាម័យ […]
Author: bvt
រដ្ឋបាលខេត្តស្ទឹងត្រែង ទទួលជួបគណៈប្រតិភូ វៀតណាម ក្នុងឱកាសជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបជាមួយគណៈប្រតិភូខេត្តហ្សាឡាយ ប្រទេសវៀតណាម ដឹកនាំដោយ ឯកឧត្តម ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ហ្សាឡាយ ក្នុងឱកាសបំពេញបេសកកម្មការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាខេត្តស្ទឹងត្រែង។ ឯកឧត្តម សរ សុពុត្រា បានចាត់ទុកថា នេះជាការកសាងលើ “សាមគ្គីភាព ជឿជាក់ ការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ហើយបានបង្ហាញនូវទំនុកចិត្តថា ចំណងទ្វេភាគីនឹងត្រូវបានពង្រឹងបន្ថែមទៀត។ ឯកឧត្តម ហ្វាម អាញ់ទ័ន បានសម្តែងការអបអរសាទរចំពោះ ខេត្តទាំង៣នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ព្រះវិហារ និងរតនគិរី ដែលបានចុះហត្ថលេខា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លើអនុស្សរណៈ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អលើពហុវិស័យ ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាមួយខេត្ត ហ្សាឡាយ ប្រទេសវៀតណាម ។ ជាមួយគ្នានោះ ឯកឧត្តម ប្រធានគណៈកម្មាធិកាប្រជាជន ខេត្ត […]
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោយបាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី
ខេត្តត្បូងឃ្មុំ៖ នៅរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ អភិបាលខេត្តត្បូងឃ្មុំអញ្ជើញចូលរួមផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ការផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោយបាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជាការតបស្នងដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមជាមួយ សម្តេចតេជោ ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ។ សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមចំនួន ៣២០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះចំនួន ៥០គ្រួសារ និងគ្រួសារអតីតយុទ្ធមិត្តចំនួន ១២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន ៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ទឹកសុទ្ធ ១យួរ មី ១កេស គ្រាប់ពូជបន្លែ ១កញ្ចប់ (មាន ៥ប្រភេទគ្រាប់ពូជ) និងថវិកា ៥ម៉ឺនរៀល ៕ ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការដកបទពិសោធន៍លើការរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
នៅព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការដកបទពិសោធន៍លើការរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ និងក្រុមការងារពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អភិបាលខេត្តពោធិ៍សាត់ អញ្ជេីញជាអធិបតីក្នុងកម្មវិធី «សង្ក្រាន្តជំរុំភៀសសឹក និងអាហារសាមគ្គី»
ពោធិ៍សាត់៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធី «សង្ក្រាន្តជំរុំភៀសសឹក និងអាហារសាមគ្គី» នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដើម្បីនាំយកភាពរីករាយ និងផ្តល់ការលើកចិត្ត ជូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ហេង សុខណាង អគ្គនាយករងពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ នាឱកាសនោះ ប្រជាពលរដ្ឋក៏បានទស្សនាការសម្តែងរបាំត្រុដិ និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើន ហើយអ្វីដែលកាន់តែពិសេសនោះ គឺការទទួលទានអាហារសាមគ្គី រួមជាមួយស្តង់ភេសជ្ជៈដែលផ្តល់ជូនដោយឥតគិតថ្លៃ ពីក្រុមហ៊ុន Vattanac ដែលបានញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល និងកក់ក្តៅ៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ស្នងការនគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី
តាកែវ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការ ការពារថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយផែនការ រៀបចំការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នៅពេលខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទាំងអស់ លោកនាយការិយាល័យជំនាញទាំង៣៣ លោក លោកស្រីនាយរងការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលការងារសេនាធិការ,ព្រហ្មទណ្ឌ,សន្តិសុខ,សណ្ដាប់ធ្នាប់ ក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួនឱ្យអស់លទ្ធភាព ពិសេស សហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ
ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួននៅតាមខណ្ឌឱ្យអស់លទ្ធភាព ពិសេស សហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ។ ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបាននឹងកំពុងអនុវត្ត សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញគ្នានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅក្នុងមូលដ្ឋានទៀត។បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនមែនអនុវត្តត្រឹមខែមេសានេះទេ គឺត្រូវធ្វើរហូតនិងជាប្រចាំជឿថា ១ខែឬ២ខែទៀត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាចនឹងអស់ពីរាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ខណ្ឌទាំង១៤ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ ដោយសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ បានចូលរួមសហការជាមួយយើង គ្មានកម្លាំងអ្វីខ្លាំងជាងកម្លាំងប្រជាពលរដ្ឋចូលរួមនោះទេ […]
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញទៅសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កងកម្លាំងវីរកងទ័ព ដែលឈរជើងតាមបន្ទាត់ព្រំដែន
បន្ទាយមានជ័យ៖ ក្នុងស្មារតីស្នេហាជាតិ ក៏ដូចជារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ ដោយមានការចូលរួមពីក្រុមម៉ូតូខេត្តបន្ទាយមានជ័យ ប្រមាណជាង៣០គ្រឿង បានអញ្ជេីញទៅសួរសុខទុក្ខ និងបាននាំយកអំណោយមានស្បៀង ភេសជ្ជៈ ជូនទៅដល់កងកម្លាំងវីរកងទ័ព ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ក្នុងនោះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានវីរកងទ័ព វីរនគរបាល និងអាវុធហត្ថ ដែលលះបង់ដេីម្បីបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាង។ ព្រមទាំងបានលះបង់ប្តូរផ្តាច់យកទ្រូងការពារគ្រប់ ការពរទឹកដី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ប្រកបរបររកស៊ីចឹញ្ចឹមជីវិត។ ឯកឧត្ដម ក៏បានរំលឹកដឹងគុណទៅដល់វីរកងទ័ពដែលបានពលី និងរងរបួសនៅក្នុងសមរភូមិនាពេលកន្លងមក។ ឯកឧត្ដម បន្តថាមក្នុងនាមខ្មែរតែមួយ សមរភូមិក្រោយ ជួយដល់សមរភូមិមុខ គ្រប់កាលៈទេសៈ នៅតែបន្តជួយជ្រោមជ្រែងក្នុងការជួយស្បៀង ដល់វីរកងទ័ព។ ឯកឧត្ដម ក៏បានជូនពរដល់វីរកងទ័ពក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបានសេចក្ដីសុខសប្បាយ មានសុខភាពល្អឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង៕ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយ មានជ័យ
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការអត់ធ្មត់និងជឿជាក់ទៅលើរាជរដ្ឋាភិបាលទៅលើបញ្ហានៃការដោះស្រាយព្រំដែន
បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការអត់ធ្មត់ និងជឿជាក់ទៅលើរាជរដ្ឋាភិបាលទៅលើបញ្ហានៃការដោះស្រាយព្រំដែន។ ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នាឱកាសដែលឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនភៀសសឹក នៅភូមិនៅវត្តពោធិ៍សូរិយា រាម និងវត្តច័ន្ទស៊ី សាមគ្គីរតនារាម ដែលត្រូវចាប់ឆ្នោតជ្រើសរើសក្បាលដីនិងផ្ទះ ដើម្បីទៅរស់នៅបណ្ដោះអាសន្ន ផ្ទះរបស់បងប្អូនអតីតយុទ្ធជន ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជេីញចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូរជ្រៅផងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានពន្យល់ណែនាំអំពីនីតិវិធីនៃការចាប់ឆ្នោត និងបានបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះ ពុំមែនជាការផ្ដល់ជម្រកដល់បងប្អូនរស់នៅជារៀងរហូតទេ។ ពោល គឺដើម្បីរស់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំការដោះស្រាយបញ្ហាព្រំដែនរួចរាល់ បងប្អូនអាចវិលត្រលបទៅភូមិឋានវិញបាន។ […]










