កំពង់ឆ្នាំង៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរ អង្គភាព ក្រុង ស្រុក បានចូលរួមសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារចំនួន ៥០គ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង














