នារសៀលថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំជាមួយអនុណៈកម្មការពិធីការ អំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលេីកទី២៩ (DGICM 29th) ដោយមានការចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ប្រធានអនុគណៈកម្មការពិធីការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អនុប្រធានអនុគណៈកម្មការពិធីការ ទទួលដឹកនាំក្រុមការងារបដិសណ្ឋារកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា អនុប្រធានគណៈកម្មការពិធីការ ទទួលដឹកនាំក្រុមការងារ មន្ត្រី LO និងមធ្យោបាយធ្វេីដំណេីរ ព្រមទាំងសមាជិក សមាជិកា មួយចំនួន នៅបន្ទប់ប្រជុំ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍















