ព័ត៌មានជាតិ

ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាំយកនូវគ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនដល់កងកម្លាំងនគរបាល ប៉ុស្តិ៍ លេខ២ និងប៉ុស្តិ៍លេខ៦

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ លោកឧត្តមសេនីយ៍ត្រី សេន សុវណ្ណនី ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលការពារបេតិកភណ្ឌ ដឹកនាំសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនដល់ ប៉ុស្តិ៍លេខ២ ប្រចាំការការពារប្រាសាទចៅស្រីវិបុល និងប៉ុស្តិ៍លេខ៦ ប្រចាំការការពារប្រាសាទបន្ទាយស្រី ដែលចំណុះឱ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.