ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែងអគារសិក្សា ១ខ្នង ក្នុងសាលាបឋមសិក្សា ព្រែកតាពៅ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ បន្ទាប់ពីទទួលបានសំណើរ និងសំណូមពររបស់លោកនាយកសាលា ស្នើសុំអគារសិក្សាថ្មី ព្រោះអាគារសិក្សាសព្វថ្ងៃ មានសភាពចាស់ទ្រុឌទ្រោម សាងសង់តាំងពីឆ្នាំ១៩៧៩ ដែលប្រឈមនឹងហានិភ័យ បង្កគ្រោះថ្នាក់ដល់សិស្សានុសិស្សពេលកំពុងសិក្សា ដូច្នេះទើបឯកឧត្តម បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថាអគារនេះមានសភាពចាស់ទ្រុឌទ្រោម ប្រេះតាមជញ្ជាំង សសរប្រេះចេញដែក មិនអាចឱ្យសិស្សានុសិស្សបន្តការសិក្សានៅទីនេះបានយូរតទៅទៀតឡើយ។ ដូច្នេះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញបច្ចេកទេស ចុះធ្វើការសិក្សា និងលើកគម្រោងដើម្បីសាងសង់អគារសិក្សាថ្មី ជំនួសអគារចាស់ទ្រុឌទ្រោមនេះនាពេលខាងមុខ ដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់ កុមារា កុមារី នៅសាលាបឋមសិក្សា ព្រែកតាពៅ នេះបន្តទៅទៀត។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានបន្តចុះពិនិត្យករណីបាក់ស្រុតផ្លូវនៅបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ និងបានណែនាំដល់មន្ទីរជំនាញ […]
នៅព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការដកបទពិសោធន៍លើការរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ និងក្រុមការងារពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយនិងសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ – វគ្គបំប៉នជំនាញអត្តសញ្ញាណកម្ម – វគ្គគ្រប់គ្រងច្រកទ្វារអន្តជាតិ – វគ្គប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន – វគ្គឋានានុក្រមកម្រឹត១ ជំនាន់ទី៣ -វគ្គសន្តិសុខពន្ធនាគារ សរុបជិត៥០០នាក់ នាសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា