ព័ត៌មានជាតិ

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងអាមេ ១ខ្សែ នៅឃុំសណ្តាន់ ស្រុកសណ្តាន់

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ១.១០០ម៉ែត្រ នៅភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ ដែលមានសមាសភាពចូលរួមប្រមាណ ២៥០នាក់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម នួន ផារ័ត្ន បានចូលរួមអបអរសាទជាមួយសមិទ្ធផលថ្មីនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេនាពេលនេះ។ ឯកឧត្តម បានបន្តថា បន្ទាប់ពីផ្លូវបេតុងអាមេត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួច ឯកឧត្តមនឹងជួយបំពាក់អំពូលសូឡា និងបង្គោលភ្លើងអមតាមផ្លូវបេតុងនេះបន្ថែមទៀត ដើម្បីជួយបំភ្លឺនៅពេលយប់ ងាយស្រួលក្នុងការធ្វើដំណើរ ដើរហាត់ប្រាណ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកជនខិលខូចទាំងឡាយ ត្រូវបញ្ឈប់ជាបន្ទាន់វប្បធម៌ប្រើពលរដ្ឋ ដើម្បីកាប់ឆ្ការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ហើយប្រជាពលរដ្ឋដែលពាក់ព័ន្ធត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះនេះគឺជាទង្វើខុសច្បាប់។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិជាប្រចាំ ប៉ុន្តែនៅតែមានជនខិលខូចលួចឃុបឃិតគ្នា និងប្រព្រឹត្តបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃដែលជាដីរបស់រដ្ឋដោយខុសច្បាប់។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.