ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងសៀវភៅកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងសៀវភៅកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក នៅសាលប្រជុំ (ក) សាលាខេត្ត នាព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអរគុណដល់ក្រុមលេខាធិការដ្ឋានជំនួយការ បច្ចេកទេស នៃក្រុមការងារកសាងផែនការខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រឹ ងប្រែងក្នុងការរៀបចំសេចក្តីព្រាង សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៦ – ២០២៨ រហូតទទួលបានលទ្ធផលដាក់ជូនក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោល់ នា ពេលនេះ។

ឯកឧត្ដម បន្តថា បើយោងតាមខ្លឹមសារជាសារវ័ន្ត នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធខាងលើ បានតម្រូវឱ្យ ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំសម្រាប់ អនុវត្តនៅក្នុងអាណត្តិរបស់ខ្លួន។ ដូច្នេះនៅពេលនេះក្រុមលេខាធិការជំនួយការបច្ចេកទេស នៃក្រុមការងារកសាងផែនការខេត្ត បានរៀបចំរួចរាល់នូវសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត ដោយបានដាក់បញ្ចូលនូវខ្លឹមសារសំខាន់ៗដូចជា ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច គម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល តារាងតាមដាននិងវាយតម្លៃ ការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលការរៀបចំនេះបានអនុវត្តតាម៣ជំហាន ស្របតាមសេចក្តីណែនាំបច្ចេទេស និងសេចក្ដីណែនាំបំពេញបន្ថែម និងសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដែលបាននិងកំពុងដាក់ជូនពិនិត្យ និងពិភាក្សានាពេលមានបីជំពូក។

ឯកឧត្ដមបញ្ជាក់ថា ដើម្បីឱ្យសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៦-២០២៨ មានខ្លឹមសារ គ្រប់ជ្រុងជ្រោយ ឯកឧត្ដម ស្នើដល់ក្រុមការងារសូមយកចិត្តទុក ដាក់ពិនិត្យ កែតម្រូវនូវចំណុចខ្វះចន្លោះ ឬផ្តល់ព័ត៌មានទិន្នន័យ បំពេញបន្ថែមឬកែលម្អនូវចំណុចខ្វះខាត ដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងសៀវភៅកម្មវិធីវិនិ យោគបីឆ្នាំរំកិលនេះ មានភាពច្បាស់លាស់ កាន់តែល្អប្រសើរ អាចទទួលយកបានមុននឹងដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត នៅជំហានបន្ទាប់នាពេលខាងមុខឆាប់ៗនេះ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

bvt

Leave a Reply

Your email address will not be published.