ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនសមត្ថភាព និងបោះដៃសហការជាសកល ដើម្បីប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្អាតប្រាក់

ការផ្អែកលើចំណេះដឹងមូលដ្ឋានដែលមានស្រាប់ និងការរុញបញ្ហាដោយដាក់បន្ទុកតែទៅលើភាគី ឬប្រទេសណាមួយ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកថា ជាកត្តានាំឱ្យការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអំពើលាងសម្អាតប្រាក់ មិនមានប្រសិទ្ធភាព។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធក្នុងការបង្ក្រាបបទល្មើសឆបោក និងសម្អាតប្រាក់ រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរបទពិសោធជាទៀងទាត់ និងការបង្កើនសមត្ថភាពមន្ត្រីជំនាញឱ្យទាន់និន្នាការនៃបទល្មើសជាប្រចាំ គឺជារឿងចាំបាច់បំផុត។ ចាត់ទុកជារឿងចាំបាច់ ក៏ព្រោះតែប្រមុខក្រសួងមហាផ្ទៃ កម្ពុជា មើលឃើញពីការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលបាននិងកំពុងផ្សារភ្ជាប់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចគ្នានឹងមនុស្សជាតិទូទាំងពិភពលោក។ បើតាម ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងបរិបទនេះ ជនខិលខូចមានលទ្ធភាពប្រព្រឹត្តអំពើឆបោក លួចបន្លំ តាមគ្រប់វិធីសាស្ត្រ ដោយប្រើបច្ចេកវិទ្យាឌីជីថល ឬតាមបណ្ដាញអ៊ីនធឺណិត ចេញពីទីតាំងគ្រប់កន្លែងលើពិភពលោក ដែលបញ្ហានេះទាមទារចាំបាច់នូវមន្ត្រីមានសមត្ថភាព និងក៏ទាមទារជាចាំបាច់ដែរ ការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធរវាងស្ថាប័នអនុវត្តច្បាប់នៃបណ្ដាប្រទេសពាក់ព័ន្ធ។ ពីវេទិកាបើកសិក្ខាសាលានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលរងគ្រោះដូចសកលលោកដែរ និងក៏ទទួលបន្ទុកចូលរួមដោះស្រាយករណីសម្អាតប្រាក់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនមែនខិតខំសម្រាប់តែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្ការ ទប់ស្កាត់ និងជួយសង្រ្គោះមនុស្សជាតិនៅតាមប្រទេសផ្សេងទៀតក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត មិនគាំទ្រឡើយរាល់ការចង្អុលមុខ […]

ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់ពលរដ្ឋខ្មែរនៅព្រំដែន ត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ

ភ្នំពេញះ ៖ សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រាប់ទៅប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះបើមុនដូរទេនៅពេលខាងមុខនឹងអាចជួបបញ្ហា។ ការស្នើសុំរបស់សម្តេចតេជោនេះ ក្រោយទង្វើរបស់ទាហានថៃម្នាក់បាន ដាក់តាំងរូបភាពរបស់សម្តេច និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា ដើម្បីបាញ់យករង្វាន់។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី តុលា នេះដោយភ្ជាប់វិដេអូដែលជនជាតិថៃដាក់តាំងរូបសម្តេចដើម្បីបាញ់យករង្វាន់នោះ សម្តេចបានគូសបញ្ជាក់ត្រឡប់ផ្តាំទៅវិញថា សូមពលរដ្ឋកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ សម្តេចតេជោបន្តថា កន្លងមកនេះពលរដ្ឋមួយចំនួនបាន បានស្នើសុំមកសម្តេចដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ប៉ុន្តែសម្តេចបានប្រាប់ទៅវិញថា បើយល់ថា គេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអ្វី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ជាមួយគ្នានេះបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យសម្តេចបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិងប្រជាជនកម្ពុជាមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ដូច្នេះសម្តេចតេជោបានអំពាវនាវជនរួមជាតិកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ សម្តេចប្រធានព្រឹទ្ធសភាសង្កត់ធ្ងន់ថា ទោះជាប្រទេសកម្ពុជាតូច ប្រជាជនមានចំនួនតិច សេដ្ឋកិច្ចទន់ខ្សោយ តែកុំខ្សោយខាងសីលធម៌។ ត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់ ។ ប្រសិនបើឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ កុំទិញទំនិញថៃមកប្រើប្រាស់ […]

ព័ត៌មានជាតិ

គម្រោងកំពង់ផែទេសចរណ៍ក្រុងកំពង់ចាម នឹងជាសមិទ្ធផលមួយថ្មីសម្រាប់ប្រជាជន និងខេត្តកំពង់ចាម ព្រមទាំងជាតម្លៃបន្ថែមខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមនាវាទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ក្រុងកំពង់ចាម ដែលនឹងជួយ សម្រួលដល់ការតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូន ប្រកបដោយភាពប្រទាក់ក្រឡា និងជាកាលានុវត្តភាពថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរមកកាន់ខេត្តកំពង់ចាម និយាយដោយឡែក, និងនិយាយជារួម មកកាន់ប្រទេសកម្ពុជា។  ក្នុងពិធីដ៏អធិកអធមនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រសួងសាធារណការនិងដឹកជញ្ជូន, និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ក្រចេះ, ស្វាយរៀង, កំពង់ឆ្នាំង, និងខេត្តព្រៃវែង ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកយាយ លោកតា អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ ប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

រសៀលថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ

ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

  ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។ គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។ គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមផងដែរ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញ ប្រារព្ធពិធីសាសនាក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានគម្រោងសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បើកតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះហើយ! គម្រោងនេះ ជាគម្រោងកែលម្អកំពង់ចម្លងចាស់ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ឱ្យប្រែក្លាយជាកំពង់ផែទេសចរណ៍ស្តង់ដារ មានសោភ័ណភាព សមស្របសម្រាប់នាវាចូលសំចត ដោយសាងសង់ប្រើប្រាស់ថវិកាជាតិ តាមរយៈចំណតកំពង់ផែទេសចរណ៍ដែកបណ្តែតទឹកនេះ នឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និងបម្រើដល់ ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្ត តាមបណ្តោយផ្លូវទឹកនានាផងដែរ។ គូសបញ្ជាក់ថា គម្រោងកសាងសង់កំពង់ផែទេសចរណ៍ក្នុង ក្រុងកំពង់ចាម គឺជាភាពទាក់ទាញ ដែលអាចឲ្យ នាវាទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក មកចតបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ល្អ និងគ្រោងរៀបចំអោយមាន កន្លែងសម្រាប់សំរាកអង្គុយរង់ចាំរបស់ភ្ញៀវទេសចរណ៍ ប្រកបដោយមានផាសុភាពល្អទៀតផង៕

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ១.០១៩គ្រួសារ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង

ឆ្លើយតបទៅនឹងសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ១.០១៩គ្រួសារ រស់នៅក្នុងភូមិចំនួន២២ ឃុំចំនួន៩ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។   ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម សរ សុពុត្រា អភិបាលនៃអណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អញ្ជើញចូលរួមផងដែរ។   ពិធីជួបសំណេះសំណាលនិងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន២ គឺ៖ ពេលព្រឹកនៅទីតាំងទី១ ក្នុងមណ្ឌលសុខភាពតាឡាត សម្រាប់ប្រជាជន ៦៩៤គ្រួសារ មកពីភូមិចំនួន៥ នៃឃុំក្បាលរមាស និងឃុំតាឡាត ស្រុកសេសាន ចំណែកឯពេលរសៀល ទីតាំងទី២នៅក្បែរប្រាសាទព្រះគោ ស្ថិតក្នុងភូមិថាឡាបរីវ៉ាត់ ឃុំថាឡាបរីវ៉ាត់ […]

ព័ត៌មានជាតិ

ឯកឧត្ដម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជូនឱសថទៅខេត្តក្រចេះ អន្តរាគមន៍ការឆ្លើយតបគ្រោះទឹកជំនន់

ក្រុងក្រចេះ៖ ស្របពេលរដ្ឋបាលខេត្តក្រចេះ ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកទន្លេមេគង្គ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្ដម នេត្រ ភក្ត្រា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ ប្រកាសបញ្ជូនថ្នាំពេទ្យទៅកាន់ទីតាំងរងគ្រោះ ដើម្បីចែកជូនពលរដ្ឋ…។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្ដម នេត្រ ភក្ត្រា បានបង្ហោះសេចក្តីណែនាំរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេមេគង្គក្នុងខេត្តកំពុងកើនឡើង ដោយលោកភ្ជាប់ជាមួយសារអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខសុវត្ថិភាព។ លោករដ្ឋមន្ត្រីគូសរំលេចថា៖«[..]នៅថ្ងៃនេះ ខ្ញុំបានបញ្ជូនឱសថមួយចំនួនជូនទៅរដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់[..]»។ តាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤តុលា កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នឹងបន្តឡើងដល់កម្ពស់ ២១,៩៧ម៉ែត្រ ជិតដល់កម្រិតប្រកាសប្រុងប្រយ័ត្ន២២ម៉ែត្រ និងកម្រិតប្រកាសអាសន្ននៅក្នុងខេត្តកម្ពស់២៣ម៉ែត្រ។ ចំពោះមុខបញ្ហានេះ រដ្ឋបាលខេត្តបានណែនាំដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលងាយរងគ្រោះ និងកំពុងប្រឈមដោយទឹកជំនន់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រួតពិនិត្យធនធានថវិកា សម្ភារ ទូក អូប័រ កាណូត រថយន្ត និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះ។ ចំពោះរដ្ឋបាលក្រុង ស្រុក […]

ព័ត៌មានជាតិ

ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។ នាឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ បានផ្ដាំផ្ញើ និងផ្តល់អនុសាសន៍ដ៏សំខាន់ទៅកាន់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលមកអនុវត្តក្នុងភារកិច្ចប្រចាំថ្ងៃ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចក្ខុវិស័យ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហការ និងការគោរពច្បាប់ ក្នុងការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត អនុវត្តតួនាទី និងភារកិច្ចដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរ។ ចុងក្រោយឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រ និងថតរូបអនុស្សាវរីយ៍ផងដែរ។ សូមជម្រាបថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បាននឹងកំពុងរៀបចំវគ្គបណ្តុះបណ្តាលខាងលើ ចំនួន៣វគ្គ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ដ ក្នុងនោះ វគ្គបណ្តុះបណ្តាលទី២នេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ២០២៥ សម្រាប់ក្រុមប្រឹក្សាខេត្ត ចំនួន៧ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ […]