រសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ គីម ជីណា (KIM Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដី ពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៥
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានស្នើដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់សេវាចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឱ្យ បានរួចរាល់ទាំងស្រុង ត្រឹមនៅចុងឆ្នាំ២០២៥ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់។ ការស្នើបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងពិធី បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន រួសរាន់ ដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ រកវិធីដោះស្រាយដោយសន្តិវិធី ចំពោះប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើងឆាប់បានកម្មសិទ្ធិដីធ្លី ហើយក៏បង្កលក្ខណៈជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបការលំបាក។ ឯកឧត្តម ក៏បានឱ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី មិនទាន់រួចរាល់ ពីព្រោះតែប្រជាពលរដ្ឋមួយចំនួន គាត់បានចំណាកស្រុក ដូច្នេះ ទើបបណ្តាលឱ្យការចែកប័ណ្ណកម្មសិទ្ធិ មិនទាន់បានអស់។ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី គិតគូរឱ្យបានដិតដល់ ចំពោះម្ចាស់អចលនទ្រព្យ វិស្វកម្មករ និងប្រជាពលរដ្ឋ ដែលចង់សាងសង់លំនៅដ្ឋាន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទីម័រឡេស្តេ
រសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្រ្វង់ស៊ីស្កូ ដាកូស្តា ហ្គូតេរេស (Francisco da Costa Guterres) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនព្វមាសរយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង
នៅព្រឹកថ្ងៃសុក្រ ១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ នព្វមាសរយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលប្រារព្ធនៅសាលាស្រុកពោធិ៍រៀង។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន ឯកឧត្ដម-លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំ, ប្រធាននិងសមាជិកក្រុមប្រឹក្សារស្រុក, គណៈអភិបាលស្រុក និងនាយករដ្ឋបាល, ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក, មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ, ប្រធាននារីឃុំ, នាយប៉ុស្តិ៍រដ្ឋបាល និងមណ្ឌលសុខភាព,ស្មៀនឃុំ និងជំនួយការរដ្ឋបាល,មន្រ្តីរដ្ឋបាលស្រុក ប្រធានភូមិ និងប្រជាពលរដ្ឋជាច្រើនរូបផងដែល។ ជាកិច្ចចាប់ផ្ដើម លោក យស ស៊ីណាត អភិបាលស្រុក ឡើងអានរបាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររយៈពេល៩ខែ ឆ្នាំ២០២៥ យ៉ាងលំអិតជូនគណៈធបតី និងអង្គពិធីជ្រាប។ បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្ដម សុខ វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចំរើន និងសម្ធិផលនានាគ្រប់វិស័យរបស់ស្រុកនាពេលកន្លងមក។ ឯកឧត្ដមបានថ្លែងថា ដោយមានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ […]
ឯកឧត្តម ខូយ រីដា បន្តជំរុញការងារអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ត្រៀមស្វាគមន៍ភ្ញៀវទេសចរ
ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវ វឌ្ឍនភាពការងារអភិវឌ្ឍច្រាំងស្ទឹងត្រើយខាងកើត ស្ថិតនៅចំណុចមុខ វត្តអារាម កែវ សុវណ្ណ ក្នុងក្រុងពោធិ៍សាត់។ ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីគម្រោងអភិវឌ្ឍន៍តំបន់មាត់ស្ទឹងត្រូវបានអនុវត្តន៍ជាច្រើនជំហានកន្លងមក ហើយបង្ហាញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការប្រែក្លាយតំបន់នេះទៅជាទីប្រជុំជនប្រកបដោយសោភណភាព និងសណ្តាប់ធ្នាប់។ គោលបំណងសំខាន់ៗនៃការចុះពិនិត្យ៖ * ជំរុញល្បឿនការងារ៖ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្រុមការងារ បន្តពន្លឿនការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំសួនច្បារ និងបង្គោលភ្លើងបំភ្លឺសាធារណៈ ជាដើម។ * ធានាគុណភាព៖ ឯកឧត្តមបានផ្តោតលើការត្រួតពិនិត្យការរៀបចំកន្លែងថ្មើរជើង (Promenade) តាមបណ្តោយស្ទឹង ដើម្បីធានាថាប្រជាពលរដ្ឋអាចប្រើប្រាស់ទីធ្លាសាធារណៈនេះប្រកបដោយសុវត្ថិភាព និងផាសុកភាព។ * ត្រៀមទទួលបុណ្យទន្លេ៖ ការអភិវឌ្ឍនេះ គឺដើម្បីត្រៀមលក្ខណៈឱ្យខេត្តពោធិ៍សាត់ កាន់តែមានភាពស្រស់ស្អាត ទាក់ទាញ និងសក្តិសមជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ជាតិធំៗនាពេលអនាគត។ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៥
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូនៃស្នង ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រ ជុំកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការឆមាសទី២ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាមួយស្នង ការដ្ឋាននគរបាលខេត្តឡឹមដុង សាធារណរដ្ឋសង្គមនិយមវៀតណាម។ ភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្រឿង មិញឌឿង ស្នង ការនគរបាលខេត្តឡឹមដុង ប្រធានប្រតិភូព្រមទាំងសមាជិក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានពិនិត្យពិភាក្សានិងឯកភាពគ្នាលើកំណត់ហេតុលើកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ឆ្នាំ ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆមាសទី២ ឆ្នាំ២០២៥៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧
នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវៃង បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារប្រតិភូអមដំណើរ លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ និងមន្ត្រីនគរបាល ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ឯកឧត្តម អង មង្គល អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំនព្វមាស ឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកណ្តាល
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំនព្វមាស និងទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមផងដែរ ពីរអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរ ដល់អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ខ្ពស់ចំពោះពលករដែលបានត្រឡប់មកពីប្រទេសថៃ ដោយបានខិតខំជួយរកការងារ ព្រមទាំងបានផ្តល់ជូនឯកសារនានាជូនពួកគាត់ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណគ្រួសារជាដើម ដោយឡែកចំពោះពលករមួយចំនួនតូច ដែលមិនទាន់មានឯកសារ និងមិនទាន់មានការងារធ្វើ ឯកឧត្តមកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ […]
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំតម្រង់ទិសដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាន់ទី១៤
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំតម្រង់ទិសដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាន់ទី១៤ ឆ្នាំទី៣ ដែលត្រៀមចុះកម្មសិក្សានាបំណាច់ឆមាសទី២នេះ នៅតាមបណ្តាអធិការដ្ឋាននគរបាលចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នាសាលមហោស្រព (អគារ H)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានណែនាំតម្រង់ទិសដល់ប្អូនៗនិស្សិតទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងដែលថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលប្រគល់ជូន គោរពវិន័យការងារ បទបញ្ជាផ្ទៃក្នុង គោរពឋានុក្រម និងសរសេរចងក្រងរបាយការណ៍កម្មសិក្សា ឱ្យបានល្អស្របតាមការណែនាំនិងកម្មវិធីដែលបានកំណត់៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា









