ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖

ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖ ១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។ ២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។ ៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៨ វិច្ឆិកា ២០២៥  

ព័ត៌មានជាតិ

ឯកឧត្ដម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៣ ផ្នែកព័ត៌មាននិងផ្សព្វផ្សាយដើម្បីធ្វើបច្ចុប្បន្នភាពត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្ដម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៣ ផ្នែកព័ត៌មាននិងផ្សព្វផ្សាយដើម្បីធ្វើបច្ចុប្បន្នភាពត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងសៀវភៅកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងសៀវភៅកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក នៅសាលប្រជុំ (ក) សាលាខេត្ត នាព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអរគុណដល់ក្រុមលេខាធិការដ្ឋានជំនួយការ បច្ចេកទេស នៃក្រុមការងារកសាងផែនការខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រឹ ងប្រែងក្នុងការរៀបចំសេចក្តីព្រាង សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៦ – ២០២៨ រហូតទទួលបានលទ្ធផលដាក់ជូនក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោល់ នា ពេលនេះ។ ឯកឧត្ដម បន្តថា បើយោងតាមខ្លឹមសារជាសារវ័ន្ត នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធខាងលើ បានតម្រូវឱ្យ ក្រុមប្រឹក្សាខេត្ត […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)

រសៀលថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & មូន រីវើសាយ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

រសៀលថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំយុវជនអ្នកបង្កើតមាតិកា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងពិនិត្យខ្លឹមសារច្បាស់លាស់ ជៀសវាងប៉ះពាល់កិត្តិយសអ្នកដទៃ និងមុខមាត់ខេត្ត

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ក្រុមយុវជនដែលបំពេញការងារជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ត្រូវតែមានការសិក្សានិងពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ដើម្បីធានាថា មាតិកានោះមានក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ និងមិនប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬមុខមាត់ខេត្តឡើយ។ ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ថ្មីៗនេះមានយុវជនម្នាក់បានបង្កើតមាតិកា ហើយបានបង្កការប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងមុខមាត់របស់ខេត្តតាកែវទាំងមូល។ “ការផលិតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្តតាកែវ ជាពិសេសដល់ប្រជាពលរដ្ឋខេត្តតាកែវបែបនេះ គឺជាទង្វើខ្វះសីលធម៌ និងគ្មានវិជ្ជាជីវៈ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយខេត្តតាកែវជាងមួយលាននាក់ ត្រូវបានគេរើសអើង”។ ឯកឧត្តម បានបន្តទៀតថា ករណីបង្កើតមាតិកាដែលប៉ះពាល់ដល់មុខមាត់ខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ គឺជាបញ្ហាដែលមិនអាចទទួលយកបានដាច់ខាត។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់យុវជនទាំងអស់ ជាពិសេសអ្នកបង្កើតមាតិកា ឱ្យចេះប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពតាមច្បាប់ និងមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិ ។ ឯកឧត្តម វ៉ី សំណាង ក៏បានលើកទឹកចិត្តដល់យុវជនអ្នកផលិតមាតិកាឲ្យងាកមកផ្តោតលើការផលិតខ្លឹមសារដែលមានប្រយោជន៍ និងមានតម្លៃខ្ពស់សម្រាប់សង្គម ពាក់ព័ន្ធនឹង ទេសចរណ៍ […]

ព័ត៌មានជាតិ

ឯកឧត្ដម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្ដម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយនានាមេត្តាជ្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។ ដោយឡែក ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។ គួរបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចវឌ្ឍនភាពសាងសង់៩៨,៣៦% ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀតសម្រេចវឌ្ឍនភាព៨៧,៣៩%។ គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ ដំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករដូង

នាព្រឹក ថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករដូង និងការិយាល័យគយនិងរដ្ឋាករបុសមន នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង។  អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករដូង ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមានអគាររដ្ឋបាល ទំហំ ២០ម៉ែត្រ x ២១ម៉ែត្រ កម្ពស់ ២ជាន់, អគារស្នាក់នៅនិងអាហារដ្ឋានសម្រាប់មន្ដ្រីគយនិងរដ្ឋាករ ទំហំ ៧,៥ម៉ែត្រ x ២០,១ម៉ែត្រ កម្ពស់ ២ជាន់ និងហេដ្ឋារចនាសម្ព័ន្ធនានា មានជាអាទិ៍ ប៉ុស្ដិ៍សន្ដិសុខ, រោងម៉ាស៊ីនភ្លើង, ចំណតរថយន្ត, ទីសក្ការៈ, ដងទង់ជាតិ, បណ្ដាញទឹកស្អាត, បណ្ដាញអគ្គិសនី, […]

ព័ត៌មានជាតិ

«ការទូតព័ត៌មាន» ជាមុំអាទិភាពមួយរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍របស់ក្រសួងព័ត៌មានសម្រាប់អាណត្តិទី៧

«ការទូតព័ត៌មាន» ជាមុំអាទិភាពមួយរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍របស់ក្រសួងព័ត៌មានសម្រាប់អាណត្តិទី៧។ ការទូតព័ត៌មាននាំមកនូវកិច្ចសហប្រតិបត្តិការ​ជាមួយដៃគូ និងការពង្រីកកេរ្តិ៍ឈ្មោះកម្ពុជាលើវិស័យព័ត៌មាននិងសោតទស្សន៍។ កម្ពុជាបានផ្តួចផ្តើមគំនិតជាច្រើនក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ក្នុងតំបន់ជាពិសេសគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ និងការបង្កើតយន្តការតំបន់ប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ដើម្បីផ្តល់នូវសន្តិសុខព័ត៌មាន ដែលរួមមានការធានាបានសិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់សាធារណជនប្រើប្រាស់។

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ វិវាទអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ត្រូវបានក្រសួងព័ត៌មានសម្របសម្រួល ផ្សះផ្សាដោយជោគជ័យ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះថា គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៃក្រសួងព័ត៌មាន បានទទួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងអ្នកសារព័ត៌មានសរុបចំនួន២៣ករណី គិតចាប់តាំងពីខែមករា រហូតដល់ដើមខែតុលា ឆ្នាំ២០២៥ នេះ។ ការសម្របសម្រួលដោះស្រាយវិវាទបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ «សម្រាប់រាល់បណ្តឹងទាំងអស់ដែលក្រសួងបានទទួលការស្នើសុំឱ្យជួយដោះស្រាយ គណៈកម្មការបានពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទាំងលើអង្គហេតុ និងអង្គច្បាប់ ហើយបានអញ្ជើញភាគីពាក់ព័ន្ធក្នុងសាច់រឿងមកចូលរួម ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល ដោយឈរលើមូលដ្ឋាននៃច្បាប់ស្តីពីរបបសារព័ត៌មាន និយាមវិជ្ជាជីវៈ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាតព្វកិច្ចក្នុងក្របខណ្ឌកិច្ចសន្យាអាជីវកម្មសារព័ត៌មាន និងលិខិតបទដ្ឋានពាក់ព័ន្ធ» ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានពន្យល់ទៀតថា៖ «ក្នុងដំណើរការនីតិវិធីសម្រុះសម្រួល កំហុសវិជ្ជាជីវៈសារព័ត៌មាន ទង្វើខុសក្រមសីលធម៌ ត្រូវបានវែកញែក វិភាគដោយតម្លាភាព យុត្តិធម៌ និងវិជ្ជាជីវៈ ដើម្បីផ្សះផ្សាបញ្ចប់វិវាទដោយមានសេចក្តីសន្និដ្ឋាន របាយការណ៍ច្បាស់លាស់ដែលភាគីពាក់ព័ន្ធក្នុងវិវាទបានព្រមព្រៀងទទួលយក។ រីឯកំហុសខ្លឹមសារផ្សាយត្រូវបានកែតម្រូវ និងផ្សាយឡើងវិញជាមួយព័ត៌មានត្រឹមត្រូវ មានប្រភព និងយោងគ្រប់គ្រាន់ ដែលភាគីវិវាទបានទទួលយករៀងៗខ្លួនហើយអ្នកសារព័ត៌មានបានទទួលការតម្រង់ទិសលើការប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដើម្បីបន្តអនុវត្តការងារឱ្យបានប្រសើរដោយគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ» ។ យ៉ាងណាក៏ដោយ សម្រាប់ករណីវិវាទមួយចំនួន […]