ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន បេីកកិច្ចប្រជុំសាមញ្ញលើកទី២៣ អណត្តិទី៤

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, លោក លោកស្រី គណៈអភិបាលខេត្ត, នាយក, នាយករងរដ្ឋបាលខេត្ត, នាយកទីចាត់ការ, លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្តនិងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមកមិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។ លោកជំទាវ […]

ព័ត៌មានជាតិ

ឯកឧត្ដម ម៉ប់ សារិន៖ ទោះបីប្រេងឥន្ធនៈមានការកើនឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញនៅតែ ប្រើប្រាស់រថយន្តក្រុងប្រមាណ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុក​កំណើត​ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដដែល

ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន ឯកឧត្ដម ម៉ប់ សារិន និងសមាជិកក្រុមប្រឹក្សា បានលើកឡើងទៀតថា បើទោះបីប្រេងឥន្ធនៈមានការកើនឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញនៅតែ ប្រើប្រាស់រថយន្តក្រុងប្រមាណ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុក​កំណើត​ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដដែល។​ នេះបានបង្ហាញឱ្យឃើញពីការគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។   ការលើកឡើងបែបនេះរបស់ឯកឧត្ដម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ​២០២៦នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ខណៈ ឯកឧត្ដម និង ឯកឧត្ដមហួត ហៃ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ។ ឯកឧត្ដម​ ម៉ប់ សារិន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់សន្សំសំចៃពីការចំណាយផ្សេងៗដោយសារតែស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួលពិសេស គឺតម្លៃប្រេងបានកើនឡើងយ៉ាងគំហុកមិនថានៅក្នុងព្រះរាជាណាចក្រកម្ពុជានិងបណ្ដាលប្រទេសផ្សេងៗ នៅលើពិភពលោក ដែលផ្តើមឡើងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់។   ក្នុងឱកាសនោះដែរ ឯកឧត្ដម​ ម៉ប់ សារិន ក៏ដូចជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ […]

ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីលទ្ធផលនៃការធ្វើសវនកម្មលើការអនុវត្តនិងការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៥ នៃគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីលទ្ធផលនៃការធ្វើសវនកម្មលើការអនុវត្តនិងការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៥ នៃគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅបន្ទប់ប្រជុំខេត្តរតនគិរី ទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការចូលរួមពី​ លោក​ លោកស្រី អគ្គនាយករង​ ប្រធាននាយកដ្ឋានមុខងារនិងធនធាន តំណាងក្រុមសវនករ ខេ ភី អ៊ឹម ជី និងមន្រ្តីពាក់ព័ន្ធសរុបចំនួន១០រូប។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

លោកជំទាវ សំបូរ សម្ផស្ស អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារនាំមុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦ នេះ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារនាំមុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី និងក្រុមការងារពាក់ព័ន្ធ ដែលជាសមាជិក សមាជិកា នៃក្រុមការងារនាំមុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំ ជាច្រើនរូបទៀតផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំ ដល់សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ត្រូវសហការអនុវត្តកិច្ចការរួមគ្នា ព្រមទាំងបានបែងចែកតួនាទី និងភារកិច្ច ក៏ដូចជាកំណត់នូវទិសដៅការងារបន្តសម្រាប់ក្រុមការងារនាំមុខ ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦។ រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៩ មេសា ២០២៦ Leading the Cambodian delegation to return to the Kingdom of Cambodia following the successful participation in the One Health Summit in Lyon and a Working Visit in […]

ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ក្នុងខេត្តតាកែវ

តាកែវ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំប្រតិភូ និងក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២។ អមដំណើរក្នុងបេសកកម្មនេះ រួមមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ ការចុះពិនិត្យនាឱកាសនេះ គឺដើម្បីធានាឱ្យបាននូវរាល់កិច្ចការបច្ចេកទេស និងការរៀបចំសណ្តាប់ធ្នាប់ ក្នុងគោលដៅត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ពិធីបើកការដ្ឋានជាប្រវត្តិសាស្ត្រ ដែលនឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងយុទ្ធសាស្ត្រដែលមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អភិបាលស្រុកឱរ៉ាល់ថ្មីឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុបបំបាត់ឱ្យបានល្បែងស៊ីសង គ្រឿងញៀននិងក្មេងទំនើង

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់អភិបាលស្រុកឱរ៉ាល់ដែលទើបប្រកាសតែងតាំងថ្មី ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពនូវរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុបបំបាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗដែលកើតមាន ពិសេសគឺល្បែងឆបោកតាមអនឡាញ(Scams online) ការចរាចរណ៍គ្រឿងញៀននិងក្មេងទំនើង។ ការលើកឡើងយ៉ាងដូច្នេះក្នុងឱកាសតែងតាំងលោក នី នរៈ ពីអភិបាលរងស្រុកសាមគ្គីមុនីជ័យ ជាអភិបាលស្រុកឱរ៉ាល់ ជំនួសលោក ងួន វាសនា ដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចថ្មីនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរត្រូវតែចុះជាប់និងតាមដានរាល់សំណើរ សំណូមពរនិងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ហើយក្នុងករណីទទួលបាននូវសំណើរ សំណូមពរ និងតម្រូវការរបស់ពលរដ្ឋ ក្នុងនាមជាមន្ត្រី ជាអាជ្ញាធរគឺត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ហើយក្នុងករណីមិនអាចដោះស្រាយបានត្រូវដាក់រាល់សំណើរនិងសំណូមពរទាំងនោះមករដ្ឋបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយបន្ត។រាល់ការផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំ​ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធអាវុធ លើកទី៨

កំពត៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន​ក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី​បើកកិច្ចប្រជុំក្រុមការងារ​ឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធអាវុធ លើកទី៨ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅខេត្តកំពត ដោយមានការចូលរួមពីប្រតិភូរដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងអង្គការដៃគូ រួមមាន ស្ថាប័នស្រាវជ្រាវ UNIDIR និងអង្គការ NISEA។ បន្ទាប់ពីពិធីបើក លោកឧត្ដមសេនីយ៍ត្រី សេង តារាវុឌ្ឍ បានបន្តដឹកនាំកិច្ចប្រជុំ ដោយបាន​ពិភាក្សាអំពីក្ដីកង្វល់ បញ្ហាប្រឈម និងយន្តការដំណោះស្រាយនានា ពាក់ព័ន្ធនឹងការ​រត់ពន្ធអាវុធក្នុងតំបន់ ព្រមទាំងមានការធ្វើបទបង្ហាញពីអង្គការដៃគូ ដែលអញ្ជើញចូលរួមផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ចុះជួបសំណេះសំណាលជាមួយកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ត្បូងឃ្មុំ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ និងទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ និងទី២ នៅទីបញ្ជាការ នៃគណៈបញ្ជាការនគរបាលជាតិការពារព្រំដែនប្រចាំទិសភូមិភាគទី២ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ផេង ធី មេបញ្ជាការរងនគរបាលជាតិប្រចាំការអចិន្ត្រៃយ៍ទិសភូមិភាគទី២ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី១-ទី២ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែន ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរបស់កងកម្លាំងនគរបាល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ និងទី២ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែននៃទិសភូមិភាគទី១ […]

ព័ត៌មានជាតិ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែង នៅក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនបរទេសជាង៣០០នាក់

ស្វាយរៀង ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងដោយមានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងចំនួន៩ ពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online Scams) ក្នុងនោះ មាន២ទីតាំង ជាកាស៊ីណូ និង៧ទីតាំង ជាប្រភេទផ្ទះល្វែង។ ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។ ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញរកឃើញជនបរទេសសរុបចំនួន ៣១២នាក់ ស្រី៦១នាក់ មានចំនួន៥សញ្ជាតិ។ វត្ថុចាប់យក រួមមាន៖ […]