ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែមករា របស់អគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមករា និងកំណត់ទិសដៅសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីអនុវត្តន៍ ដូចខាងក្រោម ៖ – ពង្រឹងការកសាង អភិវឌ្ឍន៍ធនធនាមនុស្ស និងការងារយេនឌ័រ ពិសេសសមត្ថភាពវិជ្ជាជីវៈ និងការធ្វើទំនើបកម្មជំនាញការងារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ព្រមទាំងយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ (ការប្រគល់តួនាទីចំពោះមន្ត្រីជាស្ត្រី) – អប់រំលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះតួនាទីភារកិច្ច ព្រមជាមួយគោលនយោបាយ លើកទឹកចិត្តសរសើរជូនរង្វាន់ចំពោះមន្ត្រីសកម្ម – ត្រូវរឹតបន្តឹង និងពង្រឹងការងារគ្រប់គ្រង វត្តមានមន្ត្រី ការប្រគល់ភារកិច្ចឱ្យស្របជំនាញ – ពង្រឹងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងបទវិន័យមន្ត្រីពន្ធនាគារ ដោយភាពម៉ឺងម៉ាត់ ពិសេស […]

ព័ត៌មានជាតិ

ឯកឧត្តម អង មង្គល និងឯកឧត្តម ជាម ហ៊ីម អញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន

នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែមករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ រួចមក ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ និងឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ជាសហប្រធានអង្គប្រជុំ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋលេខាធិការ សហប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំការងារសំខាន់ៗមួយចំនួនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណ:កម្មការចំណុះលើកទី១

នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានគណ: កម្មការរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM)  កិច្ចប្រជុំពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំ របស់អនុគណ:កម្មការចំណុះលើកទី១ បន្ទាប់បានប្រកាសសមាសភាពហើយ ។   អនុគណ:កម្មការទាំង ០៥ ចំណុះគណ:កម្មការ រួមមាន ផ្នែកខ្លឹមសារឯកសារ ផ្នែកពិធីការ ផ្នែកការពារ ផ្នែកផ្សព្វផ្សាយនិងព័ត៌មាន និងផ្នែកផ្គត់ផ្គង់ ។ សូមជម្រាបជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនាមប្រធានកិច្ចប្រជុំ DGICM ក្នុងឆ្នាំ២០២៦ នឹងរៀបចំកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី ២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្នុងកំឡុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល ដោយមានការអញ្ជើញចូលរួម​ពី​លោក Lang Yansong ប្រធានក្រុមហ៊ុន North Digital Industry (Lioaning) Co., Ltd. និងសហការី ក្រុមការងារឯកឧត្តមអភិសន្តិបណ្ឌិត អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ ព្រមទាំងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សរុប២០រូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានស្វាគមន៍និងអនុញ្ញាតឱ្យ​ លោក Lang Yansong និងសហការី ធ្វើបទបង្ហាញអំពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកបច្ចេកវិទ្យាឌីជីថល ជូនអង្គប្រជុំ​។ តាមរយៈបទបង្ហាញនេះ លោក Lang Yansong និងសហការី បានចែករំលែកអំពីបទពិសោធន៍​នៃ​ការ​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាដ្រូន និងAI ជួយដល់ប្រតិបត្តិការរបស់មន្រ្តីនគរបាលនិងការគ្រប់គ្រងទិន្នន័យសន្តិសុខ។ ក្នុងនោះដែរ លោកក៏បាន​លើកឡើងពីចំណុចចាំបាច់មួយចំនួន​ផ្នែក​បច្ចេកវិទ្យា​ឌីជីថលដែលក្រសួងមហាផ្ទៃកម្ពុជាត្រូវការអភិវឌ្ឍនិងធ្វើទំនើបកម្ម រួមមាន​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​វៃឆ្លាត​ដោយ​ប្រើប្រាស់ AI​ ដើម្បីសម្គាល់ស្លាកលេខ និងយានជំនិះ​ទាំងមូល […]

ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង៖ សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត «រីវើរគោកធ្លក» នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តតាកែវ

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ បានសម្ដែងការគាំទ្រ និងស្វាគមន៍ចំពោះវត្តមាននៃសណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត «រីវើរគោកធ្លក»នេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តតាកែវ ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងស្នាក់នៅកាន់តែច្រើនឡើង នឹងជួយបង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នេះបើយោងតាមកិច្ចប្រជុំ នៅព្រឹកថ្ងៃអង្គារ៍ ទី៣ ខែ កុម្ភៈ ឆ្នាំ ២០២៦នេះ ស្ដីពីការពិនិត្យ និងសម្រេចលើសំណើរសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារ និងរីសត «រីវើរគោកធ្លក» (River Kouk Thlok) ដែលជាគម្រោងទេសចរណ៍លំដាប់ផ្កាយ៤ ដ៏មានសក្ដានុពលបំផុតមួយ នៅត្រើយម្ខាងខាងលិចបឹងតាកែវ។ ឯកឧត្តម វ៉ី សំណាង ក៏បានគូសបញ្ជាក់ផងដែរថា បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៧ ខែកុម្ភៈ ខាងមុខដ៏ខ្លីនេះ គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋបាលខេត្តដូចជា ការកសាងប្រាសាទសិរិវិជ័យ បឹងតាកែវ ផ្លូវក្រវ៉ាត់បឹងតាកែវ វេទិកាអ៊ុទូក និងសណ្ធាគារផ្កាយ៤ នឹងត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជាផ្លូវការ ។ គួរបញ្ជាក់ថា […]

ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន អនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សង្កាត់ជុំវិញក្រុងព្រះសីហនុ សរុបប្រមាណ២០០នាក់ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីខេត្ត លេខាធិការដ្ឋានរាជធានីខេត្ត រដ្ឋបាលរាជធានីខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត ZOOM សរុបប្រមាណ ២១៨ គណនី។ គោលបំណងនៃកិច្ចប្រជុំនេះផងដែររួមមាន៖ ១.បង្កើនការយល់ដឹងរួមគ្នាលើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។ ២.កំណត់នូវសូចនាករសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្របតាមភារកិច្ច ដូចមានចែងក្នុង ឧបសម្ព័ន្ធ១ នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ៣.បង្កើនការយល់ដឹងបន្ថែមដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័ន […]

ព័ត៌មានជាតិ

ឯកឧត្តម ឆែម សាវុធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារសំខាន់ៗ របស់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធីពន្ធនាគារ ការងារសន្តិសុខ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ការងារសុខភាព ការងារសំណង់ និងកិច្ចការរដ្ឋបាល ព្រមទាំងបានណែនាំដល់បណ្តាអង្គភាពពាក់ព័ន្ធ ឱ្យបន្តអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។ មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្តម ឆែម សាវុធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីបន្តពង្រឹងការងារសន្តិសុខពន្ធនាគារ ទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់ បែងចែកចំណាត់ថ្នាក់ជនជាប់ឃុំឱ្យស្របតាមនីតិវិធី និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងពន្ធនាគារ។ ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹកថ្ងៃទី២ ដល់ម៉ោង៦ព្រឹកថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៦

English Below] គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៤.៩៤៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ​​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​​៥សែន៥ម៉ឺន​​នាក់ ឬ​ជិត៨៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មានពលរដ្ឋភៀសសឹកចំនួន​​១០៤.០៩៩នាក់ទៀត កំពុង​បន្តស្នាក់អាស្រ័យ​តាមជំរំនានា។ As of the morning of 3 February 2026, an additional 4,945 displaced persons returned to their homes. As of now, approximately 550,000 people, equivalent to about 84 percent of the total of more than 640,000 displaced persons, have reintegrated into […]

ព័ត៌មានជាតិ

ឯកឧត្តម ឈុន ប៊ុនណារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តអភិបាលកិច្ចបរិវត្តកម្មឌីជីថល

លេខាធិការដ្ឋាន គ.ជ.អ.ប.៖ថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិបាលកិច្ចបរិវត្តកម្មឌីជីថលក្នុងគោលបំណងស្វែងយល់ តម្រង់ទិស និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីឳ្យឯកសារជាយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះមានភាពគ្រប់ជ្រុងជ្រោយ និងបន្ស៊ីទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាពិសេសផែនការអនុវត្តដំណាក់កាលទី២ រយៈពេល៥ឆ្នាំ ២០២៦–២០៣០ (ផអ៥ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(កជទី២) ២០២១-២០៣០។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវលោក លោកស្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាង GIZ និងទីប្រឹក្សាសរុបចំនួន ១២រូប (ស្រ្តី០១រូប)។ សូមគូសបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រអភិបាលកិច្ចបរិវត្តកម្មឌីជីថលនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើឌីជីថលូបនីកម្មនៅថ្នាក់ក្រោមជាតិដោយមានការគាំទ្រពីថ្នាក់ជាតិក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្តល់សេវាសាធារណៈ និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល គណនេយ្យភាព និងបរិយាបន្ន៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈកម្មវិធីហ៊្សូម(Zoom)។