ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វេីបទអន្តរាគមន៍ ស្តីពី ការងារជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត នៅឆ្នាំ២០២៧ និងឆ្នាំ ២០២៨ ក្នុងឱកាសនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំប្រការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបង្ហាញអំពីបែបបទនិងនីតិវិធីក្នុងការផ្តល់ សំបុត្រកំណើតករណីមានឯកសារគ្រប់គ្រាន់ មេឃុំ-ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ ចុះបញ្ជីកំណើត ស្របតាមនីតិវិធី ករណីបាត់បង់ ឬខូចខាត នាយកដ្ឋានអត្រានុកូលដ្ឋាន ឬរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ ឬរដ្ឋបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចេញសេចក្តីចម្លងជូន។ ករណីពុំមានឯកសារគ្រប់គ្រាន់ […]
ព័ត៌មានជាតិ
ឯកឧត្តម សួស ប្រាថ្នា អញ្ជេីញធ្វេីបទអន្តរាគមន៍ ស្តីពី ការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជេីញធ្វេីបទអន្តរាគមន៍ ស្តីពី ការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ឯកឧត្តម អគ្គនាយក បានធ្វេីបទបង្ហាញអំពីការ ចាប់ផ្តើមផ្តល់សេវារដ្ឋបាលជាបណ្តោះអាសន្នជូនប្រជាពលរដ្ឋចាប់ពីត្រីមាសទី៣ ឆ្នាំ២០១៨ និងបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់ ។ អង្គភាពច្រកចេញចូលតែមួយបានផ្តល់សេវារដ្ឋបាលលើវិស័យចំនួន១៤ ដែលមានសេវារាយ ប្រមាណជាង ៨០០សេវា រដ្ឋបាលរាជធានី ខេត្តចំនួន១២ បានចុះបញ្ជីគម្រោងវិនិយោគឯកជនចំនួន ២៩៥គម្រោង ស្មើនឹងទុនវិនិយោគសរុប ៩៩២ ៤៦២ […]
រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដល់ថ្នាក់ដឹកនាំ មន្រ្តីក្នុងវិស័យសាធារណៈទូទាំងខេត្តតាកែវ
តាកែវ៖ តាកែវ៖ នាព្រឹកថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាង ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្កនាយករងបេឡាជាតិរបបសន្តិសុខសង្គម។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណប្រតិភូអមដំណើរ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោក អភិបាល អភិបាលរងក្រុងស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថាអង្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពីរបបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នាពេលនេះពិតជាបានផ្ដល់សារៈសំខាន់ដល់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្នុងវិស័យសាធារណៈទាំងអស់បានឈ្វេងយល់ដឹងកាន់តែច្បាស់ពីវឌ្ឍនភាព និងអត្តប្រយោជន៍របបសន្ដិសុខសង្គម ដែលនឹងក្លាយជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្ត ឱ្យកាន់តែទូលំទូលាយ។ ដូច្នោះសិក្ខាកាមទាំងអស់ […]
ក្រសួងមហាផ្ទៃ ប្រកាសជ័យលាភី ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមប្រចាំឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសជ័យលាភីការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមប្រចាំឆ្នាំ២០២៥ នៅក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ការប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើមក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ សម្រាប់ឆ្នាំ២០២៥កន្លងទៅនេះ ការិយាល័យប្រជាពលរដ្ឋខេត្តដែលមានស្នាដៃឆ្នើម ចំណាត់ថ្នាក់លេខ១៖ ខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ២៖ ខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ៣៖ ខេត្តកំពត។ ដោយឡែកសម្រាប់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើម ចំណាត់ថ្នាក់លេខ១៖ ខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ២៖ រាជធានីភ្នំពេញ និងចំណាត់ថ្នាក់លេខ៣៖ ខេត្តកណ្តាល។ សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៥ គឺជាឆ្នាំទី៤នៃការប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តដែលមានស្នាដៃឆ្នើម ដែលបានចាប់ផ្តើមការប្រឡងប្រណាំងតាំងពីឆ្នាំ២០២២មកម្ល៉េះ និងជាឆ្នាំដំបូងនៃការប្រឡងប្រណាំងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើម។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តចែកជូនដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំង២៥
នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តចែកជូនដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំង២៥ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានប្រគល់អំណោយបន្ថែមជូនដល់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ចំនួន ៥ខេត្ត ដែលរួមមាន ៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ហួក អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C» សាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គសន្និបាតក្រសួងមហាផ្ទៃ ផ្ដល់សារៈសំខាន់ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ ទាំង១១ប្រធានបទ
ពីវេទិកាអធិបតីនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំអង្គសន្និបាត យកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ លើប្រធានបទចំនួន១១ ក្នុងដំណើរការសន្និបាត ដែលនឹងបន្តរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។ ប្រធានបទទាំង១១ ដែលប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់នោះរួមមាន៖ ១.បទអន្តរាគមន៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងការបោសសម្អាតក្មេងទំនើង ដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ ២.បទអន្តរាគមន៍ស្តីពីការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដោយ អគ្គនាយកដ្ឋានរដ្ឋបាល ៣.បទអន្តរាគមន៍ស្តីពី ការងារជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារ អត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដោយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៤.បទអន្តរាគមន៍ស្តីពី វិធានការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៥.បទអន្តរាគមន៍ស្តីពី យុទ្ធសាស្ត្រនៃការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលខេត្តកំពង់ធំ ៦.បទអន្តរាគមន៍ស្តីពី ការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូល ៥លានដុល្លារ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ នាយករងខុទ្ទការល័យ អគ្គលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមប្រឹក្សានីតិកម្ម សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការដ្ឋានគ្រឿងញៀន អគ្គលេខាធិការ គ.ជ.ប.ជ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្តទាំង២៥ តំណាងក្រសួង ស្ថាប័ន និងសមាជិក សជិកា ពាក់ព័ន្ធសរុបប្រមាណជិត៨០០នាក់។ ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
លោក ប៉ាង លីដា នឹងធ្វើបទបង្ហាញក្នុងសន្និបាតក្រសួងមហាផ្ទៃ
ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធ ជូនអង្គសន្និបាត អំពីប្រធានបទស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបទពិសោធនៃការស្ដាររំដោះប្រឡាយលូ និងចិញ្ចើមផ្លូវ។ វត្តមានលោក ប៉ាង លីដា ក្នុងសន្និបាតក្រសួងមហាផ្ទៃ បានធ្វើឡើងតបតាមសំណូមពរ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួប កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ កាលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើលោក ប៉ាង លីដា ត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ។ គួររំលឹកដែរថា ក្នុងជំនួបកាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីរំភើបក្ដុកក្ដួល ដ្បិតតែកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត បានឃើញ និងស្គាល់មន្ត្រីមូលដ្ឋានរូបនេះ តែតាមរយៈសកម្មភាព មូលដៃអាវ មូរជើងខោ ចុះដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក និងប្រើគ្រប់វិធីសាស្រ្ត […]
ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី លំហាត់របៀប បច្ចេកទេសប្រើប្រាស់អាវុធវែង
ខេត្តប៉ៃលិន៖ នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបឋម ស្តីពី «លំហាត់របៀប បច្ចេកទេសប្រើប្រាស់អាវុធវែង(AK47) អនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់ ទង់នគរបាលជាតិកម្ពុជា និងប្រកាសស្តីពីបទវិន័យនគរបាលជាតិ លេខ៨៧៣ និងជំនាញប្រើប្រាស់ផែនទី» នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង ជំនាញពាក់ព័ន្ធ លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យបណ្តុះបណ្តាល លោកអធិការនគរបាលក្រុង/ស្រុក និងលោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ មន្រ្តីជំនាញពាក់ពន្ធ័ និងសិក្ខាកាមចំនួន ៥៧រូប។ លោកស្នងការ បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់កងកម្លាំងថ្មីនៅពេលចូលបម្រើការងារនៅអង្គភាព សូមឱ្យយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ច គោរពវិន័យកងកម្លាំង មានសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន










