ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

វិមានសន្តិភាព៖ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យការធ្វើចរាចរណ៍ផ្តោតទៅលើជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា

ប៉ៃលិន៖ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់សមត្ថកិច្ចចម្រុះ បន្តដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ – ៥៩ ដើម្បីត្រួតពិនិត្យគ្រប់គ្រងទប់ស្កាត់លើជនបរទេសខុសច្បាប់ ចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា(Online Scam) ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំងនេះឱ្យអស់ពីប្រទេសកម្ពុជា។ ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូលមករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាម ប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនិងការអនុវត្តផែនការដំឡើងប្រព័ន្ធ CBMS ជំហានទី២

នារសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនិងការអនុវត្តផែនការដំឡើងប្រព័ន្ធ CBMS ជំហានទី២ និងការងារជំនាញបំពាក់ព័ន្ធផ្សេងៗទៀត។ កិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួមពី លោក-លោកស្រីប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ និងតាមបណ្ដាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ការងារការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែមេសា ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារបន្ត

សៀមរាប ៖ នៅរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ការងារការពារពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែមេសា ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយបានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង ៦ផងដែរ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាពេលកន្លងមក។ ក្នុងកិច្ចប្រជុំនោះផងដែរ ក៏បានលើកយកនូវបទពិសោធន៍ដើម្បីចែករំលែកការងារការពារ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយលោកស្នងការរង ប្រធានគោលដៅ លោកអធិការនគរបាលក្រុង-ស្រុក អំពីលទ្ធផងការងារ បញ្ហាប្រឈម និងដំណោះស្រាយផងដែរ។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត […]

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនដល់គ្រួសារវីរកងទ័ព និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ៦៥គ្រួសារ នៅស្រុកថ្មគោល

បាត់ដំបង៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុកថ្មគោល ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្ត បានប្រគល់ផ្ទះ មនុស្សធម៌១ខ្នងលេខរៀងទី២៣ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ អ្នកស្រី ទូច រ័ត្ន អាយុ៤៧ឆ្នាំ ជាភរិយា និងកូនរបស់លោកព្រឹន្ទបាលឯក ជួប ថុន និងសំណេះសំណាល ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ក្នុងនោះគ្រួសារទីទ័លក្រ មានចាស់ជរាគ្មានទីពឹង ជនមានពិការភាព ចំនួន ២២គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៣គ្រួសារ សរុប ៦៥គ្រួសារ មកពីភូមិចំនួន១៥ភូមិ លើឃុំចំនួន៨ នៃស្រុកថ្មគោល ខេត្តបាត់ដំបង។ ពិធីនេះប្រារព្ធធ្វើនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុងថ្មគោល ។ លោក តេង គឹមស៊ាន អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឱ្យដឹងថាចំពោះស្ថានភាពរបស់គ្រួសារវីរកងទ័ព ជួប […]

ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ “ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ”

ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ “ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ” នៅសាលប្រជុំជាន់ទី៦ ទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងលោក លោកស្រី មន្ត្រីបច្ចេកទេស តំណាងក្រសួងពាក់ព័ន្ធ អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណតសាស្ត្រ នៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាល រាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ចូលរួមដោយផ្ទាល់ចំនួន១៨៥រូប និងតាមរយៈប្រព័ន្ធនិម្មិត(Zoom) ចំនួន ១,៦០៩រូប។

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAME) នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAME) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលខេត្តព្រះវិហារ អភិបាលរងខេត្ត ស្នងការខេត្ត ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបី អភិបាលក្រុងស្រុកទាំងប្រាំបី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់មន្រ្តីនគរបាលជាតិ ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំ

មណ្ឌលគិរី៖ នាថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំនិងបានធ្វើបទបង្ហាញ ស្តីពី “បទដ្ឋានគតិយុទ្ធពាក់ព័ន្ធនិងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ” និងបទបង្ហាញអំពី (ការងារជំនាញបញ្ហាប្រឈមនិងទិសដៅការងារក្នុងការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់ប្រមូលផ្តុំ)។ ពិធីបើកវគ្គបណ្តុះណ្តាលនេះបានរៀបចំឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍នីត្រី សៅ សាវ៉ាត ស្នងការរងទទួលផែនការងារសេនាធិការ ដែលជាគ្រូបង្គោលតំណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏មានការអញ្ជើញចូលរួមពីមន្រ្តីនគរបាលដែលជា សិក្ខាកាមចូលរួមមកពី តាមបណ្តា ការិយាល័យជំនាញពាក់ព័ន្ធនានានិងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ/សង្កាត់ ជាច្រេីនរូបទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការរៀបចំតុបតែងភ្លើងលម្អ និងសោភណភាពតាមដងផ្លូវសាធារណៈ ត្រៀមទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ពោធិ៍សាត់៖ ក្រោមពន្លឺភ្លើងពណ៌ចម្រុះនាដងវិថី និងសួនច្បារដ៏ស្រស់ត្រកាល នាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមានលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវការរៀបចំតុបតែងភ្លើងលម្អ និងសោភណភាពតាមដងផ្លូវសាធារណៈ ជាពិសេសនៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវការពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានសម្រេចការរៀបចំភ្លើងលម្អយ៉ាងមានសោភណភាព និងទាក់ទាញ។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំនេះមិនត្រឹមតែដើម្បីលើកកម្ពស់សោភណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់ជូននូវបរិយាកាសសប្បាយរីករាយ និងភាពកក់ក្តៅជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្ត។ ឯកឧត្តម ខូយ រីដា បានលើកឡើងថា យើងទាំងអស់គ្នាចង់ឃើញបងប្អូនប្រជាពលរដ្ឋ មានស្នាមញញឹម និងភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ, បើទោះបីក្នុងកម្រិតណាក៏ដោយ ក៏រដ្ឋបាលខេត្តខិតខំបង្កលក្ខណៈឱ្យអស់ពីលទ្ធភាព។ ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ សូមអញ្ជើញមកលេងកម្សាន្តឱ្យបានច្រើនកុះករ និងសូមបងប្អូនជួយថែរក្សាសោភណភាពខេត្ត ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមធុងសំរាមដែលបានរៀបចំ ដើម្បីឱ្យខេត្តយើងស្អាត និងមានផាសុកភាពទាំងអស់គ្នា។ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមទទួលដំណើរសម្តេចមហាបវរធិបតី និងលោកជំទាវ ធ្វើមាតុភូមិនិវត្តន៍ ត្រឡប់មកកម្ពុជាវិញ

ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦។